Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទំនើង​០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិ.ង្សា​ដោយ​ចេតនា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនទំនើង០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ។ ហេតុការណ៍បង្កហិង្សានេះ កើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤០៦ កែង១៧៩ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ក្មេងស្ទាវមួយក្រុម មានគ្នាប្រមាណ០៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានប្រើកាំបិតកាប់ និងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំថែមទៀត ។ ក្រោយពេលទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះរួចមក នៅវេលាម៉ោង១៦ និង៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះធ្វើការស្រាវជ្រាវ ដោយសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ យកមកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួក ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ។

ជនទាំង០២នាក់ រួមមាន ៖ ១- ឈ្មោះ ម៉ាន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ, ២- ឈ្មោះ សាង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក៥នាក់ ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព