Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​បង្ក្រាបនិងចាប់បាន​​​បញ្ជូន​ទៅ​តុលាការក្មេង​ទំនើង​​​នៅ​​ស្រុក​រំដួល

  • បោះពុម្ព

ខេត្ដស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន០៦នាក់ ក្នុងចំណោមបក្សពួក១០នាក់ បញ្ចូនទៅតុលាការខេត្ដស្វាយរៀង នៅរសៀលថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកនៅភូមិចក ឃំុកំពង់ចកស្រុករំដួល ខេត្ដស្វាយរៀង ។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០០ និង៥៤ រំលងអធ្រាត្រថៃ្ងទី១០ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងទំនើងចំនួនពីរក្រុម ប្រដាប់ដោយកាំបិតផ្គាក់ និងដុំថ្មដេញកាប់គ្នាប្រសេចប្រសាចពេញដងផ្លូវនៅត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ភ្លាមពេលនោះសមត្ថកិច្ចក៏បានចុះអន្តរាគមន៍ និងដេញចាប់ក្រុមក្មេងទំនើង ក្រុមក្មេងក៏បានយកដុំឥដ្ឋគប់មកលើសមត្ថកិច្ចដែលស្ទាក់នៅពីខាងមុខត្រូវចំឈ្មោះ ភី សំអ៊ែល ភេទប្រុស តួនាទីនាយរងប៉ុស្តិ៍ស្វាយចេក ត្រូវចំថ្គាមផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ ។

នៅពេលសមត្ថកិច្ចស្ទាក់បង្ក្រាបក្រុមក្មេងទំនើងក៏បានផ្តួលម៉ូតូ ហើយរត់គេចខ្លួនបាត់ និងបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន ៖ ម៉ូតូចំនួន ០២គ្រឿង, ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k.1279និង ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L. 0552,កាំបិតផ្គាក់ ១ដើម,ដុំថ្ម ១ដុំ និង ស្បែកជើង ៣គូ ។ បច្ចុប្បន្ន ក្រុមក្មេងទំនើងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុករំដួល បានកសាងសំណុំរឿងនិងបញ្ខូនទៅតុលាការខេត្ដស្វាយរៀង ចំពោះជនសង្ស័យចំនួន៤នាក់់ទៀតសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ។

ដកស្រង់ពី៖កោះសន្តិភាព