Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​រង​របួស ក្រោយរ​ត់ម​កតោង​កញ្ចក់​រថយន្ត ខណៈ​ចោរ​លួ​.​ច​រថយន្ត​បើក​រត់គេច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ត្រឡប់មកពីញ៉ាំការបងប្អូននៅបុរីធូលន ផ្លូវជាតិលេខ៣វិញ ហើយគ្រាន់តែប្តីចុះពីរថយន្តទៅចាក់សោផ្ទះ ចំណែកប្រពន្ធចុះពីលើរថយន្តមកអង្គុយលេងនៅខាងមុខផ្ទះអ្នកជិតខាង ស្រាប់តែជនសង្ស័យឃើញមានឱកាសល្អក៏ចូលក្នុងរថយន្ត រួចបើករត់គេចទាំងដែលស្ត្រីជាប្រពន្ធខំស្រវ៉ាឱបកញ្ចក់រថយន្ត បណ្តាលឲ្យដួលរងរបួសរលាត់ជើងទាំង២ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាជួយដេញតាមដែរ ប៉ុន្តែដេញតាមមិនទាន់។

សេចក្តីរាយការណ៍បន្តថា លុះជនសង្ស័យបើករត់ខ្លួនមកដល់ខណ្ឌជ្រោយចង្វារ ទើបជាប់អន្ទាក់សមត្ថកិច្ចឃាត់បាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបុរីសន្តិភាព២ ជាប់ផ្សារសុភមង្គល ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះប្តីមានឈ្មោះ ហុង សុវណ្ណៈ អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកលក់ថ្នាំពេទ្យ រស់នៅបុរីសន្តិភាព២ ជាប់ផ្សារសុភមង្គល ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប្រពន្ធមានឈ្មោះ ខុក វួចហេង អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅជាមួយគ្នា ។

រីឯរថយន្តដែលជនសង្ស័យលួ.ចនោះ ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2L-8029 ។ បើតាមប្រភពពីស្ត្រីជាប្រពន្ធ បានបង្ហើបប្រាប់ឲ្យដឹងថា «នៅមុនពេលកើតហេតុ រូបគាត់និងប្តីបានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាក ភ្នំពេញ2E-8029 ទៅញ៉ាំការបងប្អូននៅបុរីធូលន ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីញ៉ាំការរួច ក៏ពួកគាត់ក៏បានបើករថយន្តត្រឡប់មកផ្ទះវិញ ខណៈពេលបើកមកដល់ខាងមុខផ្ទះក៏បានឈប់រថយន្ត ហើយប្តីរបស់គាត់ក៏ដើរទៅចាក់សោផ្ទះ ចំណែករូបគាត់ជាប្រពន្ធក៏ចុះពីរថយន្តមកអង្គុយលេងនៅខាងមុខផ្ទះអ្នកជិតខាង ហើយមិនបានដកសោចេញពីក្នុងរថយន្តនោះទេ»។ ស្ត្រីរងគ្រោះបន្តថា «ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរមក ហើយរត់ចូលទៅក្នុងរថយន្ត រួចបើករថយន្តចេញពីកន្លែងកើតហេតុតែម្តង។

ភ្លាមៗនោះដែរ រូបគាត់ (ស្ត្រីជាប្រពន្ធ) ក៏រត់ទៅតោងកញ្ចក់រថយន្ត និងស្រែកឆោឡោឲ្យអ្នកភូមិជួយ ប៉ុន្តែជនសង្ស័យនៅតែបន្តបន្ថែមល្បឿន បណ្ដាលឱ្យរូបគាត់ដួលរងរបួសរលាត់ជើងទាំង២ រួចបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង»។ ស្ត្រីរងគ្រោះបន្តទៀតថា «អស់រយៈពេលប្រមាណ២ម៉ោងក្រោយមក បន្ទាប់ពីរូបគាត់ (ជនរងគ្រោះ) បានដាក់ពាក្យបណ្ដឹង ហើយបានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផងនោះ ខណៈពេលកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ កំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាល់កុល ក៏បានប្រទះឃើញរថយន្តដែលត្រូវចោ.រលួ.ចនោះ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ហើយយកទៅសួរនាំភ្លាមៗតែម្ដង»។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានប្រគល់ខ្លួនជនសង្ស័យខាងលើឱ្យទៅសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌ ចាត់ការតាមនីតិវិធីនៃច្បាប់បន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព