Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្តេញ​អធិការរង​ក្រុង​កំពត​ម្នាក់ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ ពាក់​ព​ន្ធ័​ប្រើប្រាស់​គ្រឿងញៀ.ន

  • បោះពុម្ព

ត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានស្នើសុំគោលការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអោយដឹងថា ការស្នើសុំបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិនេះ ដោយអនុវត្តវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាត មិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។

លោកស្នងការនគរបាលខេត្តកំពត ក៏បានព្រមានផងដែរថា ការបណ្តេញចេញអធិការរងរូបនេះ គឺជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ពន្ធ័ និងគ្រឿងញៀន នោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព