Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១​ស​ប្តា​ហ៍​ចុង​ក្រោយ ក្រសួងមហាផ្ទៃ​បង្ក្រាប​ក្មេង​ទំនើង​បាន ៦៨​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបាន ៦៨នាក់ នេះបើយោងតាមបណ្តាញសង្គមតេឡេក្រាមរបស់បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន៦៨នាក់ ដើម្បីចាត់ការណ៍ទៅនីតិវិធី ។

ចំណាក់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័ន ក្រោមចំណុះក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ដែលអស់លោកមានសមត្ថកិច្ច បាននិងកំពុងតែធ្វើការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខ ក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេស ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី តែងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមនឹងការជំរុញបន្តធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព