Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់តែ​​ប្រពន្ធ​មិន​ហៅ​ហូប​បាយ ប្តីផ្ទុះកំហឹង​គ.ប់​១​កាំបិ.ត​យ៉ាងរន្ធ.ត់​

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ បុរសជាប្ដីខឹងប្រពន្ធមិនហៅហូបបាយ ក៏បង្កជម្លោះពាក្យសំដីឈានដល់ប្រើអំពើហិ.ង្សា ដោយបុរសជាប្ដីយកកាំបិ.តផ្គាក់គ.ប់ត្រូវដៃប្រពន្ធខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិនាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។

ចំណែកបុរសជាប្ដីវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានកាំបិ.តផ្គាក់មួយដើមផងដែរ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ ធ្នូ ឆ្នាំ ២០២៣ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២៣នេះថា ស្ត្រីជាប្រពន្ធដែលរងគ្រោះឈ្មោះខែក ស្រី អាយុ៣៤ឆ្នាំ បានរងរបួសត្រង់ក៏ដៃខាងឆ្វេងធ្ងន់ ។

ចំណែកបុរសជាប្ដីដែលបង្កហិ.ង្សានោះឈ្មោះធីម ពៅ អាយុ៣៧ឆ្នាំ ។ ទាំង២នាក់ប្តីប្រពន្ធនេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានទទួលទានអាហារដោយមិនបានហៅប្ដីរបស់ខ្លួនឲ្យហូបបាយជាមួយឡើយ ចំណែកបុរសជាប្ដីបានផឹកស្រាស្រវឹងនៅពេលថ្ងៃ បន្ទាប់មកក៏បានដេកនៅលើផ្ទះរបស់ខ្លួនលង់លក់ លុះពេលដែលភ្ញាក់ឡើងស្រាប់តែឃើញប្រពន្ធកំពុងទទួលទានអាហារពេលល្ងាច ពេលនោះក៏ខឹងនឹងប្រពន្ធ ហើយបានឈ្លោះប្រកែកពាក្យសម្ដីគ្នាទៅវិញទៅមក ។

ស្របពេលនោះ ប្រពន្ធមានកាំបិ.តមួយកាន់នៅក្នុងដៃ ក៏បានកាន់កំញើញប្ដីវិញ ព្រមទាំងបានគប់មកលើប្ដីដែរ តែមិនត្រូវ ខណៈនោះប្ដីក៏មានកាំបិតផ្គាក់នៅក្នុងដៃដូចគ្នា ក៏បានគប់មកលើប្រពន្ធត្រូវកដៃខាងឆ្វេងរយះសាច់ហូរឈាមស្រោចខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។

ចំណែកបុរសជាប្ដីវិញមិនបានរត់គេចខ្លួនទៅណាឡើយ។ ក្រោយពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឲ្យបានដឹងពីហេតុការណ៍ដែលបានកើតឡើង និងចុះមកអន្តរាគមន៍ចាប់បុរសជាប្ដីដោយដកហូតបានទាំងកាំបិ.តមួយដើមផងដែរ។ ការឃាត់ខ្លួនជនសង្ស័យជាប្តីខាងលើ គឺធ្វើឡើងតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក ថា សាម្មឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ធ្នូ ២០២៣ វេលាម៉ោង៧និង៤១នាទីយប់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ ជាមួយនោះក៏មានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់។ សូមបញ្ជាក់ថា កន្លងមកបុរសជាប្ដីនេះធ្លាប់មានប្រវត្តិជាប់ពន្ធនាគារម្ដងពីបទចោរកម្មលួចជ័រកៅស៊ូរបស់អ្នកភូមិរបស់ខ្លួន កាលពីប៉ុន្មានឆ្នាំមុនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តដាក់ពន្ធនាគារមួយរយៈផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព