Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆក់​ទូរ​សព្ទ​នៅ​ខណ្ឌ​កំ​បូល តាម​រយៈ GPS នគរបាល​ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ខណ្ឌទួលគោក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយជនរងគ្រោះ ស្រាវជ្រាយតាមរយៈប្រព័ន្ធ GPS ហើយឈានទៅឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃ០១គ្រឿងពីនារីជនជាតិថៃ បានសម្រេច នៅក្នុងមូលដ្ឋាន ខណ្ឌកំបូល បានប្រមាណជាង២ម៉ោងរួចមក ។

ជនសង្ស័យរូបនោះ ត្រូវនគរបាលអោយដឹងថា ឈ្មោះ សុខ លី ហៅលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទ)។ ចំណែកឯ បក្ខពួក ២នាក់ទៀត ដែលបានគេចខ្លួន រួមមាន ៖ ១. ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ (ជាអ្នកដៃដល់), និង២. ឈ្មោះ អាតូ ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នកជិះបិទគូទ)។ រីឯជនរងគ្រោះឈ្មោះ MISS CHONTICHA ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ឮ

តាមមន្ត្រីនគរបាលអោយដឹងថា ជនសង្ស័យរូបនោះ រួមទាំងបក្ខពួកចំនួន២ទៀត ជិះ២គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទពីនារីជនជាតិថៃ កាលពីវេលាម៉ោងប្រមាណ៧និង៤០នាទីព្រឹកថ្ងៃទី២១ ធ្នូ នៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល នៅតាមដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួន ប៉ុន្តែដោយទូរសព្ទ មានបើកប្រព័ន្ធ GPS នារីរងគ្រោះ ក៏បានស្វែងរកតាម ហើយសហការជាមួយនគរបាលខណ្ឌទួលគោក ទើបស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ នៅចំណុចមុខផ្ទះ១១ CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី 2023 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KG-2328 និងទូរសព្ទដៃ០១គ្រឿងម៉ាក iPhone12Promax ពណ៌ត្នោត(របស់ជនសង្ស័យ)។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព