Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្លោះ​រវៀង​អ្នក​ភូមិ​និង​កម្មករ​សំណង់ ផ្អើលម្តុំផ្លូវ៦០ម៉ែត្រ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាម បន្ទាប់ពីផឹកស៊ីទាក់សំដីគ្នាជាមួយនឹងកម្មករសំណង់ ត្រូវកម្មករសំណង់វាយបណ្ដាលឲ្យរងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចតំបន់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយផឹកស៊ី មានគ្នាមួយក្រុម លុះផឹកបានបានបន្តិច មិនដឹងថាមូលហេតុអ្វីនោះទេ ស្រាប់តែទាស់ពាក្យសម្ដី ជាមួយនិងកម្មករសំណង់ ដែលនៅក្នុងការដ្ឋានក្បែរនោះ រហូតទាល់តែមានហិង្សាកើតឡើង វាយកាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យបុរសម្នាក់ រងរបួសបែកក្បាលហូរឈាម ហើយមិនថែមប៉ុណ្ណោះ ក៍បានអូសបុរសរូបនោះចូលទៅក្នុងការដ្ឋាន វាយដំបន្ថែមទៀតផងដែរ ។

តាមប្រភពបានបន្តទៀតថា បន្ទាប់ពីវាយអោយរងរបួស ហើយបុរសរូបនោះបានរត់ចេញមកក្រៅដើម្បីអោយគេជួយផងដែរ ។ ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកក៍ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំ និងបានអោយបុរសជនរងគ្រោះម្នាក់ យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ ។

សមត្ថកិច្ចក៍បានបន្តការងារចូលទៅក្នុងការដ្ឋានដើម្បីសួរនាំរកអ្នកបង្កហេតុ ក៍ដូចជាបានធ្វើការឃាត់ខ្លួន បុរសជាសន្តិសុខម្នាក់ ដោយឃើញមានស្នាមរបួសដៃយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើធ្វើការសួរនាំ ដើម្បីស្វែងរកជនដៃដល់អោយបានច្បាស់លាស់ផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព