Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​ជា​ជនជាតិ​ថៃ​៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿ​.​ង​.​ញៀ​.​ន

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ (ប្រុស-សី)ចំនួន៦នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនសង្ស័យដែលជាជនជាតិថៃចំនួន៦នាក់ ១-ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣-ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ ៤-ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥-ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ និង៦-ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាក់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបូរីធីធីស្ថិតភូមិ-សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោក លឹមប៊ុន សភ័ក្ត្រ ព្រះរាជអាជ្ញារងអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស-ស្រីចំនួន៦នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនមាន ១-ម្ស៉ៅក្រាមសថ្លា ថង់ប្រភេទខេទឹកកកចំនួន៦ថង់ ២-ថ្នាំគ្រាប់ចំនួន២៩ថង់ ៣-ថ្នាំគ្រាប់ប្រភេទWYចំនួន៧ថង់ ៤-ថ្នាំគ្រាប់FIFIចំនួន៣៥បន្ទៈ ៥-ថ្នាំកញ្ចប់សប្បាយចំនួន៤៩កញ្ចប់ ៦-ជញ្ជីថ្លឹងគ្រឿងញៀន២ ៧.ឧប្បករប្រើប្រាស់គ្រឿងញៀនមួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបូរីធីធីស្ថិតភូមិ.សង្កាត់អូរជ្រៅ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស.ស្រីចំនួន៦នាក់និងវត្ថុតាងគ្រឿងញៀនបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរតាមចម្លើយសារភាពនិងវត្ថុតាងគ្រឿងញៀនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព