Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១​ស​ប្ដា​ហ៍ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿង​គ្រឿងញៀ.ន​ធំ​ៗ៣ ក្នុង​ចំណោម​១៣៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣១០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១សប្ដាហ៍ គិតពីថ្ងៃទី១៧-២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួន លើបទល្មើសគ្រឿងញៀន ចំនួន១៣៤ករណី នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) ។

អ្នកនាំពាក្យរង បានបញ្ជាក់ឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធី ដែលកំណត់ដោយច្បាប់ ។

តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង ១៣៤ករណីនេះ ភាគច្រើន គឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ចនៅតែបន្តតាមដានបំបែកសំបុក បណ្ដាញ និងមេក្លោង តាមជំនាញ និងច្បាប់ ។

បន្ថែមពីលើនេះ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំ ចំនួន៣ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល២ករណី កើតនៅរាជធានីភ្នំពេញ និង១ករណីទៀតកើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុបបាន ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងចិន៣នាក់។

ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ បាន១ករណី ចាប់គ្រឿងញៀនបាន១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់ ។ លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ គឺជាការប្រឹងប្រែង និងអនុវត្តយ៉ាងម៉ឹងម៉ាត់ របស់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះ គឺជាទិសដៅអាទិ ភាពទីមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើត ឡើងតាមបណ្ដាព្រំដែនកម្ពុជា ៕

ដកស្រង់ពី៖កោះសន្តិភាព