Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានទៀតហើយ អ្នកជួញដូរគ្រឿងញៀ.ន ដកហូតបាន​ ១១កញ្ចប់!

  • បោះពុម្ព

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានឃាត់ខ្លួនបុរសម្នាក់ និងក្មេងប្រុសជំទង់ម្នាក់ ខណៈពេលដែលពួកនេះ ឃើញកម្លាំងនគរបាលល្បាត ស្រាប់តែនាំគ្នា រត់គេចខ្លួន ចូលពួនក្នុងផ្ទះ។

ក្រោយពេលចាប់ខ្លួន ប៉ូលិសបានឆែកឆេរត្រួតពិនិត្យ បានរកឃើញថ្នាំញៀន ចំនួន ១១កញ្ចប់ នៅជាប់ខ្លួន ទើបដឹងថា ជនសង្ស័យទាំង ២នាក់នេះ រកសុីជួញដូរគ្រឿងញៀន។ ការចាប់ខ្លួននោះ បានធ្វើឡើង កាលពីវេលាម៉ោង ១ និង ៣៥នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិប៉ប្រ៉កខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នគរបាល បានប្រាប់ឲ្យដឹងថា ជនដែលត្រូវចាប់ខ្លួននោះ ម្នាក់ ឈ្មោះ ជួន វណ្ណា អាយុ ៤០ឆ្នាំ មុខរបរជាងដែក រស់នៅកន្លែងកើតហេតុខាងលើ។ជននេះ គឺជាម្ចាស់ថ្នាំញៀនទាំង ១១កញ្ចប់ ដែលកម្លាំងនគរបាល ដកហូតបាន។

ចំណែកម្នាក់ទៀត ឈ្មោះ សយ សុខចាន់ អាយុ ១៧ឆ្នាំ រស់នៅផ្ទះក្នុងភូមិកើតហេតុខាងលើ។ នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ បានល្បាតពួនស្ទាក់ និងបង្ការទប់ស្កាត់បទល្មើស ដើម្បីរក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លុះពេលទៅដល់ត្រង់ចំណុខាងលើ បានឃើញជនសង្ស័យទាំង ២នាក់នេះ រត់ចូលទៅពួនក្នុងផ្ទះ ហើយដោយមានការសង្ស័យ កម្លាំង ក៏បានតាមទៅឃាត់ខ្លួនតែម្ដង។ នគរបាលបានបញ្ជាក់ថា ភ្លាមៗនោះ កម្លាំងមិនទាន់បានដឹងថា ជន ២នាក់នេះ គឺបានប្រព្រឹត្តិអ្វីខុសនោះទេ ទើបបានជាគ្រាន់តែឃើញកម្លាំងនគរបាលភ្លាម ស្រាប់តែរត់ពួនបែបនេះ។

លុះក្រោយឃាត់ខ្លួន បានធ្វើការឆែកឆេរ ស្រាប់តែប្រទះឃើញ មានថ្នាំញៀនចំនួន ១១កញ្ចប់ នៅជាប់ខ្លួន ទើបដឹងថា ជាអ្នកជួញដូរគ្រឿងញៀន។ បន្ទាប់មក បាននាំទៅសួកសួរនៅប៉ុស្តិ៍មួយជំហ៊ាន រួចបញ្ជូនទៅកាន់ផ្នែកប្រឆាំងគ្រឿងញៀននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព