Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​៤​នាក់​ឆ.ក់​កាបូប​នៅ​ខណ្ឌដង្កោ​បាន​ហើយ​បន្ត​ទៅ​ឆក់​នៅ​ស្រុក​កណ្ដាលស្ទឹង​ទៀត​ ត្រូវ​អស់លក្ខណ៍

  • បោះពុម្ព

រាជធានីភ្នំពេញ+ខេត្តកណ្ដាល ៖ ជនសង្ស័យ៤នាក់បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរ២នាក់ប្ដីប្រពន្ធបានសម្រេចនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ រួចគេចខ្លួនទៅឆក់បន្តនៅក្នុងភូមិសាស្ត្រស្រុកកកណ្ដាលស្ទឹង ខេត្តកណ្ដាលទៀត ប៉ុន្តែព្រះអត់ជួយ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនៅទីនោះដេញតាមបំបុកធ្លាក់ចូលប្រឡាយទឹក រួចឃាត់ខ្លួនបានទាំង៤នាក់រួមទាំងម៉ូតូ២គ្រឿងផងដែរ។

ហេតុការណ៍ខាងលើនេះមុនដំបូងបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ លុះប៉ុន្មាននាទីក្រោយមកក្រុមចោរខាងលើ បានបន្តទៅធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលទៀត ទើបត្រូវអស់លក្ខណ៍នៅទីនោះតែម្ដង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយនៅវេលាព្រឹកព្រលឹមថ្ងៃកើតហេតុ ជនសង្ស័យ១ក្រុមនេះជិះម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿងម៉ាកហុងដា ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1KM-1890 ។ចំណែក១គ្រឿងទៀតមិនស្គាល់ម៉ាកគ្មានស្លាកលេខ ធ្វើសកម្មភាពឆក់កាបូបពីអ្នកដំណើរ២នាក់ប្ដីប្រពន្ធ ដែលកំពុងជិះម៉ូតូនៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះក្រោយពេលឆក់បានសម្រេចក៏បានជិះគេចខ្លួនចូលទៅកាន់ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយសកម្មភាពនោះក៏ត្រូវបានថតដោយកសមេរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងរថយន្តអ្នកដំណើរផងដែរ។ បន្ទាប់មកក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់អ្នកដំណើរនៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនោះទៀត ប៉ុន្តែ អស់លក្ខណ៍ត្រូវបានកម្លាំងសមត្ថកិច្ចនៅទីនោះដេញតាមបំបុកធ្លាក់ចូលប្រឡាយទឹកទើបឃាត់ខ្លួនបានទាំងនាក់ ។ព្រមទាំងដកហូតបានម៉ូតូ២គ្រឿង ប៉ុន្តែពុំដឹងថាយកកាបូបបានមកវិញឬអត់ឡើយ ក្រោយមកសមត្ថកិច្ចក៏បាននាំទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមចាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព