Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​តែ​រថយន្ដ ខណៈ​ជន​បង្ក​បាត់ខ្លួន ករណី​បុក​មនុស្ស​ស្លា​.​ប់​មួយ​គ្រួសារ នៅ​ខណ្ឌដូនពេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Hammer បានបុកអ្នកជិះម៉ូតូ០១គ្រឿងពីក្រោយ បណ្តាលឲ្យបាត់បង់ជីវិតមួយគ្រួសារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញនោះ ពេលនេះ សមត្ថកិច្ចរកឃើញរថយន្ដហើយ ប៉ុន្តែជនបង្កនៅបន្តរត់គេចខ្លួនបាត់ នៅឡើយ ។

ទោះជាយ៉ាងណា លោកស្នងការ ជួន ណារិន្ទ ក៏បានបញ្ជាក់ប្រាប់ផងដែរថា លោកបានបញ្ជាឲ្យកម្លាំងជំនាញស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្ក (អ្នកបើកបរ) ជាបន្ដទៀត ដើម្បីនាំមកផ្ដន្ទាទោសតាមច្បាប់ ។

គួររម្លឹកថា «ប្តីប្រពន្ធ និងកូនជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ជួបគ្រោះអកុសល ត្រឹមមួយប៉ប្រិចភ្នែក» ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយប្តីប្រពន្ធ និងកូនជិះម៉ូតូឌុបគ្នាទើបចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្តមិនចាំម៉ាក១គ្រឿង បើកបុ.កយ៉ាងពេញទំហឹង បណ្តាលឲ្យស្លា.ប់ប្រពន្ធ នៅកន្លែងកើតហេតុ រីឯប្តី និងកូនរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លា.ប់បាត់បង់ជីវិតទាំង២នាក់ទៀត ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាដល់សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្ត ដែលរត់គេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បុកអ្នកជិះម៉ូតូ០១គ្រឿង បណ្តាលឱ្យបាត់បង់ជីវិតនិងបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីយកមកអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុត ៕

ដកស្រង់ពី៖កោះសន្តិភាព