Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ករណីរកឃើញសាច់បង្កក និងចំណី​អាហារ​ ដាក់សារធាតុគីមី ពេលនេះ លេចចេញ​ករណីឡាន​ធំៗ ដឹកលើសទម្ងន់!

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា រថយន្ដដឹកលើសទម្ងន់ ០៦ គ្រឿង ត្រូវបានពិន័យ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកពាមជរ ខេត្តព្រៃវែង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ ៣១០ គ.ម ០៥ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ប្រតិបត្តិការខាងលើ ក្រុមការងារ បានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង។ ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ០៦ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៩-២៧ តោន ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសក្រើនរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា ក្រសួង នឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើ យ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព