Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​២​នាក់ លួច​ម៉ូតូ​បាន​សម្រេច ជិះ​គេចខ្លួន ម្ចាស់​ឃើញ​ទាន់ ស្រែក​ជួយ​តាម​ចាប់​បាន​ម្នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ បានជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ដែលម្ចាស់ចតទុកនៅមុខហាងលក់វាំងននមួយកន្លែង លុះពេលលួចបានសម្រេច ខណៈព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូ ឃើញទាន់ ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង រត់មកជួយដេញតាមចាប់ខ្លួនបានជនសង្ស័យម្នាក់ ស្វាគមន៍ទ្រមខ្លួន រីឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខហាងលក់វាំនន ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ ដែលត្រូវឃាត់ខ្លួនបានមានឈ្មោះ ចាន់ សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រីឯបក្ខពួកម្នាក់ទៀត ដែលរត់គេចបាត់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ដោយឡែក ម៉ូតូដែលជនសង្ស័យលួចនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-4247 ជាកម្មសិទ្ធិរបស់បុរសរងគ្រោះឈ្មោះ ផល នាថ អាយុ២៩ឆ្នាំ មុខរបរជាងតម្លើងវាំនន មានទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

បុរសម្ចាស់ម៉ូតូ បាននិយាប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូ នៅមុខហាងលក់វាំនន ដោយចាក់សោត្រឹមត្រូវ មិនហ៊ានធ្វេសប្រហែសឡើយ ព្រោះខ្លាចចោរលួចបាត់។ ខណៈពេល កំពុងជាប់រវល់នៅក្នុងហាង ស្រាប់តែឃើញជនសង្ស័យខាងលើ និងបក្ខពួកម្នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកHonda PCX ពណ៌ខ្មៅ ឌុបគ្នាទៅឈប់នៅមុខហាង រួចហើយជនសង្ស័យឈ្មោះចាន់ សំអូន ដែលអង្គុយខាងក្រោយ បានចុះមកកាច់សោ.កម៉ូតូរបស់គាត់ ។

បុរសម្ចាស់ម៉ូតូ បាននិយាយទៀតថា ក្រោយកាច់ក បានសម្រេច ក៏បានជិះចេញគេចខ្លួន ប៉ុន្តែរូបគាត់បានក្រឡេកឃើញទាន់ ក៏ស្រែកឆោឡោឡើងថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកជួយដេញតាមចាប់ រហូតដល់ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី១ ទើបតាមទាន់ និងចាប់បានម្នាក់ គឺជនខាងលើ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។ តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ក្រោយចាប់ខ្លួន ក៏បានដកហូតម៉ូតូ ដែលជនសង្ស័យខាងលើបានលួចនោះ ប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។ បន្ទាប់មក ប្រជាពលរដ្ឋបាននាំគ្នាស្វាគមន៍ម្នាក់១ដៃ១ជើង ឡើងទ្រមខ្លួន រួចទើបប្រគល់ជនសង្ស័យ ជូនទៅឲ្យមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព