ទីតាំងបង្កប់ល្បែ.ងស៊ីសងខុសច្បាប់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ ត្រូវបង្ក្រាប
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ កម្លាំងគណៈអភិបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងបង្កប់ល្បែ.ងស៊ីសងខុសច្បាប់ នៅចំណុចមួយកន្លែងក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៧៣ ផ្លូវលេខ៣៨សេ ក្រុមទី២ ភូមិទ្រាទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីមានប្រជាពលរដ្ឋរាយការណ៏ថា មានទីតាំងអ៊ីនធើរណេតមួយកន្លែងខាងលើបង្ក.ប់ល្បែ.ងស៊ីសងខុសច្បាប់រួចមក លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំដោយផ្ទាល់ បានចុះបង្ក្រាបទីតាំងអ៊ីនធើរណេតខុសច្បាប់ខាងលើគឺពិតជាមានបង្កប់ល្បែងស៊ីសង បាល់អនឡាញ, គេណូ, បាការ៉ាត់ ពិតប្រាកដមែន ។
កម្លាំងចម្រុះបានធ្វើការដកហូតសម្ភារៈមានដូចជា ៖ កុំព្យូទ័រ ចំនួន១១គ្រឿង, ធុងម៉ាស៊ីនកុំព្យូទ័រចំនួន១១ធុង , ម៉ូតូ២គ្រឿង កៅអីជ័រចំនួន៧, តុ២ នឹងកង់អាគុយ១គ្រឿង ។ ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស ចំនួន៨នាក់ (អ្នកលេង) ស្រី២នាក់ (ជាបុគ្គលិក) ។ បច្ចុប្បន្ន កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សប្រុសស្រីទាំង១០នាក់ ប្រគល់អោយទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕
ដកស្រង់ពី៖កោះសន្តិភាព