Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុ.ករត់ ១ករណីទៀត! អ្នកបើកឡាន Ford បុ.កម៉ូតូ ហើយកិន​ថែម!

  • បោះពុម្ព

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុ .កម៉ូតូ បណ្តាលឱ្យជនរងគ្រោះ រងរបួសស្រាល។

ប៉ុន្តែក្នុងហេតុការណ៍នោះ ត្រូវបានថតជាប់ដោយកាំម៉ារ៉ាសុវត្ថិភាព នៅការ៉ាសាំង ដោយបង្ហាញថា ម្ចាស់រថយន្តបាត់បង់គុណធម៌ ដោយឃើញជនរងគ្រោះដួល ហើយមានចេតនាចង់បុ ..ក បន្ថែមទៅលើជនរងគ្រោះ ដោយបើកឡានកិនម៉ូតូ និងជនរងគ្រោះ ហើយបានបើកឡាន គេចខ្លួន។ហេតុការណ៍នោះ កើតឡើង កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួន មកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេស មិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។ ជាចុងក្រោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស សូមឱ្យម្ចាស់រថយន្ត Ford ភ្ញាក់រលឹក ចូលខ្លួនមកដោះស្រាយ ចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព