Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់វាស់កម្ពស់​បុរស​ម្នាក់ វាតទី​ឆ្នេរ​សាធារណៈ ដាក់​តុ ទារ​លុយ​ភ្ញៀវ ៣​ម៉ឺន​រៀល នៅ​ក្រុង​ព្រះ​សីហនុ

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបានអាជ្ញាធរក្រុងព្រះសីហនុ ឃាត់ខ្លួននាំមកវាស់កម្ពស់ ព្រោះវាតទីយកឆ្នេរសាធារណៈ ដាក់តុហើយទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល នេះបើតោងតាមបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអភិបាលខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែកមរា ឆ្នាំ២០២៤នេះ បានអោយដឹងយ៉ាងដូច្នេះថា ៖ « កុំឈ្លើយ ប្រាប់ហើយថា កុំវាតទី លើឆ្នេរសាធារណៈ គាត់ដាក់តុ ទារលុយភ្ញៀវ រហូតដល់៣មឺនរៀល។ យកមកវាស់កម្ពស់ម្ដងមើល រួចធ្វើតេស្ត (វិជ្ជមានសារធាតុញៀនទៀត) ត្រូវយកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត ។

អរគុណចំពោះប្រិយមិត្ត ដែលបានរាយការណ៍មកកាន់អាជ្ញាធរ» ។ សូមបញ្ជាក់ថា រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ធ្លាប់បានជម្រាបជូនសាធារណជន ថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈ ធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។

ក្នុងករណីឃើញមានអ្នកដើរទារថ្លៃភាស៊ីតាមគ្រប់រូបភាព និងទារលុយពីបងប្អូន ដែលមកលេងកម្សាន្ត នៅលើឆ្នេរសាធារណៈ សូមផ្តល់ព័ត៌មានតាមទូរសព្ទលេខ ៖ 096 723 6600 / 070 633 338 ៕

ដកស្រង់ពី៖កោះសន្តិភាព