Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋខ្មែរជាង ១៦០០នាក់ ​រស់នៅ​តំបន់​រញ្ជួយដី នៅប្រទេសជប៉ុន ហើយ​មិនទាន់មាន​របាយការណ៍ពីគ្រោះថ្នាក់ នៅឡើយទេ​

  • បោះពុម្ព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២មករានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសថា មានប្រជាពលរដ្ឋខ្មែរ ជាង ១៦០០នាក់ រស់នៅតំបន់រញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រ ក្នុងប្រទេសជប៉ុន។ មកដល់ម៉ោង ១០ព្រឹក ថ្ងៃទី២មករានេះ អ្នកនាំពាក្យក្រសួងការបរទេស បានប្រកាសថា ពុំមានរបាយការណ៍អំពីករណីពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសជប៉ុននេះ នៅឡើយទេ។

តាមសេចក្តីប្រកាស សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល ក្រសួងការបរទេស និងស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលបាន និងកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជា បានខិតខំទាក់ទងពលរដ្ឋខ្មែរមួយចំនួន រស់នៅក្នុងប្រទេសជប៉ុន។

ស្ថានទូត ក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ 080 4689 9374 និងទំព័រហ្វេសបុករបស់ស្ថានទូត Royal Embassy of Cambodiain Japan សម្រាប់ទាក់ទងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។ ក្រសួងការបរទេស ក៏បានប្រកាសថា យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរ ចំនួនជាង ១.៦០០ នាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ ក្នុងខេត្តចំនួន៦។ ក្នុងនោះ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក គឺពុំមានរបាយការណ៍អំពីករណីពលរដ្ឋខ្មែរ ដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។

ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរ ចំនួន ៣នាក់ ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន ៥នាក់ផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀស មកទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជា នឹងបន្តតាមដាន និងសហការជាមួយអាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។ ក្រសួងការបរទេស ក៏បានប្រកាស អំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរព និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

ដកស្រង់ពី៖កោះសន្តិភាព