Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆេះរោងចក្រកាត់ដេរ នៅដង្កោ ព្រឹកមិញ បំផ្លាញម៉ូតូ ៣០គ្រឿង

  • បោះពុម្ព

ភ្នំពេញ៖ កាលពីម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្នុងហេតុការណ៍នេះ ប៉ូលិស បានប្រកាសថា ក្រៅពីឆេះខូចខាតសំយ៉ាបដំបូលរោងចក្រអស់មួយចំហៀង អគ្គិភ័យនោះ ក៏បានបំផ្លាញម៉ូតូកម្មករកាត់ដេរ អស់ ៣០គ្រឿង ផងដែរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លាងកំដៅ ចេញពីឡដុតចំហាយ បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះ ធ្វើឲ្យខូចខាត ឆេះសំយាបដំបូលដែកប្រក់ស័ង្កសី ទំហំ ០៥ម៉ែត្រ x ២០ម៉ែត្រ អស់មួយចំហៀង រួមទាំង ម៉ូតូ ចំនួន៣០គ្រឿង និងឡដុតចំហាយ ចំនួន ០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង ១២:៥៥នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕

ដកស្រង់ពី៖កោះសន្តិភាព