Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេងប្រុស ២នាក់ លង់ទឹក រកស.ពពុំឃើញ នៅមុខវត្តព្រែកលៀប

  • បោះពុម្ព

រាជធានីភ្នំពេញ៖ ក្មេងប្រុស ២នាក់ បានលង់ទឹក ហើយលិចបាត់ រកស.ពមិនទាន់នៅឡើយ ខណៈពេលដែលពួកគេ បាននាំគ្នា ទៅលេងទឹកទន្លេមេគង្គ ជាមួយក្មេងប្រុសគម្នាក់។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទន្លេមេគង្គ មុខវត្តព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្មេងប្រុស ដែលលង់ទឹកស្លា.ប់នោះ ម្នាក់ឈ្មោះ ជា សុខដារិទ្ធ អាយុ ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាព្រែកលៀប មានលំនៅក្បែរកន្លែងកើតហេតុ និងម្នាក់ទៀត ពុំទាន់ស្គាល់ឈ្មោះនៅឡើយ អាយុ ១២ឆ្នាំ។ ប្រភពព័ត៌មាន អោយដឹងថា មុនពេលកើតហេតុ ក្មេងប្រុសទាំង ២នាក់នោះ រួមទាំងក្មេង ក្នុងភូមិម្នាក់ ជាមនុស្សគ បានទៅលេងទឹកទន្លេ នៅច្រាំងទន្លេ មុខវត្តព្រែកលៀប ខណៈនោះ ក៏បានផុតជើង លង់ទឹក លិចបាត់ ២នាក់ ហើយក្មេងគ ក៏បានរត់មកប្រាប់អ្នកភូមិ ក៏បង្កអោយមានការភ្ញាក់ផ្អើលឡើង។

ម្តាយក្មេងប្រុសរងគ្រោះ ម្នាក់ឈ្មោះ ជា សុខដារិទ្ធ បានអោយដឹងថា កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក កូនប្រុសរបស់គាត់ បានសុំជិះកង់ ដើរលេង។ លុះដល់ម៉ោងប្រមាណ ១១ព្រឹក បាត់កូនមិនឃើញមកផ្ទះ ញាំបាយ ដើម្បីរៀបចំទៅរៀន គាត់ក៏បានដើររកក្នុងភូមិ ស្រាប់តែមានក្មេងប្រុសគរម្នាក់ មកប្រាប់ថា កូនប្រុសរបស់គាត់ បានលង់ទឹកលិចបាត់។ គាត់ក៏បានទៅមាត់ទន្លេ ក៏ប្រទះឃើញកង់ និងស្បែកជើងរបស់កូនគាត់។ ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ នាំគ្នា ងូតរាវរក តែមកដល់រសៀលថ្ងៃទី៣មករានេះ នៅពុំឃើញឡើយ។ ម្តាយក្មេងប្រុសរងគ្រោះ បានអង្គុយយំយ៉ាងក្តុកក្តួលជាទីបំផុត និងបានស្រែកដង្ហើយហៅកូន ឱ្យមកញ៉ាំបាយ៕

ដកស្រង់ពី៖កោះសន្តិភាព