Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០២៣ អ្នកលោតទឹក​សម្លា.ប់ខ្លួន នៅស្ពាន​ជ្រោយចង្វារ ២២នាក់ ក្នុងនោះ ស្លា.ប់ ៨នាក់ និង ១៤នាក់ ត្រូវបានសង្គ្រោះ

  • បោះពុម្ព

រាជធានីភ្នំពេញ៖ នៅក្នុង២០២៣ កន្លងមកនេះ អ្នកមានវិបត្តិ មកធ្វើអត្ត.ឃា.ត ដោយលោតទឹកសម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារ មានចំនួន ២២នាក់។ ក្នុងនោះ អ្នកបានស្លា.ប់ ចំនួន ៨នាក់ និង១៤នាក់ ត្រូវបានសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ ឃាត់ទាន់ និងខ្លះទៀត សមត្ថកិច្ច បានចេញទូក ទៅជួយស្រង់សង្គ្រោះទាន់ពេល។

នេះបើតាមការកត់ត្រារបស់អ្នកយកព័ត៌មានកោះសន្តិភាព និងនគរបាលអង្គភាពការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ។ ប្រភពព័ត៌មាន អោយដឹងថា អ្នកមានវិបត្តិ ដែលបានគិតខ្លីទាំង ២២នាក់នោះ មានស្ត្រីចំនួន ៩នាក់ និងប្រុស ១៣នាក់។ ចំណែកអ្នកស្លា.ប់តាមបំណងដោយលោតទឹកពីលើស្ពានជ្រោយចង្វារនេះ មាន ៨នាក់ ក្នុងនោះ មានប្រុស ៥នាក់ និងស្ត្រី ៣នាក់។ ក្នុងចំណោមអ្នកលោតទឹកសម្លា.ប់ខ្លួនពីស្ពានជ្រោយចង្វារនេះ គឺនៅក្នុងខែតុលា ឆ្នាំ២០២៣ មានអ្នកមានវិបត្តិ ទៅលោតទឹកសម្លា.ប់ខ្លួនច្រើនជាងគេ រហូតដល់ ១០នាក់ និងបានស្លា.ប់បាត់បង់ជីវិត ៤នាក់៕

ដកស្រង់ពី៖កោះសន្តិភាព