Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនគួរឱ្យជឿ! ភ្លើងឆេះជញ្ជ្រាំងស្រូវ ​បណ្តាល​ឱ្យ​​អ្នកឡើងត្នោត ស្លា.ប់?

  • បោះពុម្ព

កំពង់ស្ពឺ៖ បុរសអ្នកឡើងត្នោតម្នាក់ បានធ្លាក់ពីលើចុងត្នោត ដោយសារភ្លើងឆេះព្រៃ និងជញ្ជ្រាំងស្រូវ រោលពីក្រោមទៅ បណ្តាលអោយធ្លាក់ស្លា.ប់យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ នេះ។ នគរបាលស្រុកភ្នំស្រួច បានអោយដឹងថា មានករណីគ្រោះអគ្គិភ័យ ឆេះព្រៃ ស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ មានឈ្មោះ ដូ ដន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរមកឡើងត្នោត ពេលឡើងដល់លើដើមត្នោត ភ្លើងបានឆេះជញ្ជ្រាំង (ស្រូវ) និងបានរាលឆេះ ដល់ដើមត្នោត រោលដល់មនុស្ស បណ្ដាលឲ្យធ្លាក់ពីលើដើមត្នោត ស្លា.ប់ភ្លាមៗ។

កម្លាំងនគរបាលស្រុកភ្នំស្រួច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍ បា.ញ់ពន្លត់ភ្លើង ដែលឆាប់ឆេះនោះ។ ក្រោយពីពិនិត្យសាកស.ព និងកំណត់ហេតុរួចរាល់ សុំសមត្ថកិច្ច នឹងប្រគល់ស.ពជនរងគ្រោះ ទៅឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព