Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញទៀតហើយ! ២ថ្ងៃដើមឆ្នាំ២០២៤ មន្ត្រីជំនាញ រកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ៥១.២៤៨គីឡូក្រាម​

  • បោះពុម្ព

ភ្នំពេញ៖ នាថ្ងៃទី២-៣ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញ នៃភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្ត ខាងលើ បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការធានាឱ្យបាននូវការចរាចរទំនិញ ដែលមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទ ដែលជាលទ្ធផលបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ តំណាប់ ។ល។ សរុបចំនួន ៥១.២៤៨គីឡូក្រាម ដោយបានដកហូតយកមករក្សាទុក នៅទីស្នាក់ការសាខា។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញ ក៏បានបន្តអប់រំបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹកផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព