Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិ​.​ច​សង្សារ​! រៀប​គំរោង​បបួល​នារី​២​នាក់​ទៅ​កន្លែង​ស្ងាត់ រួច​ប្ល​.​ន់​អស់ពី​ខ្លួន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីរងគ្រោះ២នាក់ត្រូវចា.ញ់បោ.កសង្សាររបស់ខ្លួន ដោយបបួលទៅកន្លែងស្ងាត់ រួចរៀបចំគំរោងការជាមួយបក្សពួក យកដំបងមកគំរា.មប្ល.ន់យកទូរស័ព្ទ ព្រមទាំងលុយបានសម្រេច បន្ទាប់មកក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើ ទី១- ឈ្មោះ ធិន ស្រីនិច អាយុ២០ឆ្នាំ មុខរបរផ្នែកសាឡន និងទី២- ឈ្មោះ សោម ណាលីន អាយុ២១ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅម្ដុំច្បារអំពៅដូចគ្នា។ ចំណែកទូរស័ព្ទដែលជនសង្ស័យប្ល.ន់យកទៅនោះ ម៉ាកអាហ្វូន ១៣ប្រូមេក ១គ្រឿង អាយហ្វូនស្វែន ធម្មតា ១គ្រឿង និងលុយជាង១០០ដុល្លារផងដែរ។ យោងតាមប្រភពព័ត៌មានបញ្ជាក់ពីនារីរងគ្រោះទាំង២នាក់ បានបង្ហើបប្រាប់ឱ្យដឹងថា «នៅមុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាសង្សារ និងបក្សពួកផ្សេងទៀតបានអូសក្រឡា បម្រុងធ្វើស៊ី២ដងមកហើយ តែមិនបានសម្រេច។

លុះវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យត្រូវជាសង្ស័យក៏ទាក់ទងតាមទូរស័ព្ទមកបបួលលួងលោមនារីរងគ្រោះទាំង២នាក់ម្ដងទៀតថា «ទៅដើរលេងចូលក្លឹប»។

ប្រភពដដែលបន្តថា «បន្ទាប់មក ជនសង្ស័យរៀបគំរោងការដោយឱ្យគ្នីគ្នាម្នាក់នៅចាំកន្លែងដែលគ្រោងទុក ហើយជនសង្ស័យ២នាក់ក៏ជិះម៉ូតូម្នាក់មួយគ្រឿង រួចធ្វើដំណើរទៅយកនារីរងគ្រោះនៅម្តុំច្បារអំពៅ និងដឹកមកកន្លែងកើតហេតុ រួចក៏នាំគ្នាធ្វើសកម្មភាពគំរា.ម ដោយយកដំបងបម្រុងវា.យ ប៉ុន្តែពេលនោះនារីរងគ្រោះទាំង២នាក់បានប្រវា.យប្រតប់ជាមួយដែរ តែមិនឈ្នះក្រុមជនសង្ស័យឡើយ។ ណាមួយខ្លាច ជនសង្ស័យវា.យ ក៏ព្រមឱ្យទូរស័ព្ទម្នាក់មួយគ្រឿង និងលុយជាង១០០ដុល្លារទៅ លុះពេលបានលុយ និងទូរស័ព្ទហើយ ក្រុមជនសង្ស័យទាំងនោះក៏នាំគ្នាជិះម៉ូតូរត់គេចទៅបាត់ស្រមោលអស់តែម្ដងទៅ»។

ក្រោយពេលកើតហេតុ នារីរងគ្រោះក៏បានទាក់ទងតាមទូរស័ព្ទហៅសាច់ញាតិ និងក្រុមគ្រួសារមកយក រួចនាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ភ្លាមៗ។ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងរួចរាល់ហើយ ក៏ធ្វើការស្រាវជ្រាវ និងកំណត់រកមុខសញ្ញាជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសទៅតាមនីតិវិធីនៃច្បាប់បន្តពេលក្រោយ៕

ដកស្រង់ពី៖កោះសន្តិភាព