Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រុម​ Chery បង្ក​អំពើ​ហិ.ង្សា​ព្រួត​គ្នា​វា.យ​សិស្ស​ស្រី​ម្នាក់ អាយុ​សម​ល្មម​ប្រឈម​ជាប់​ពន្ធនាគារ​

  • បោះពុម្ព

ជធានីភ្នំពេញ ៖ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សំណុំរឿងសិស្សសាលា៥នាក់ ព្រួតគ្នាវាយសិស្សម្នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ បើកការស៊ើបសួររួចរាល់ហើយ ហើយបានសម្រេចធ្វើការចោទប្រកាន់ក្រុមCherry ប្រុសស្រីទាំង៥ នាក់នោះ ពីបទហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញតិមាត្រា២១៨ នៃក្រមព្រហ្ម ទណ្ឌ ។

បើយោងតាមមាត្រា ២១៨ ជាបទល្មើសប្រឆាំងនិងបុគ្គល «អំពើហិ.ង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានទៅ១០ លានរៀល កាលប្រើអំពើហិ.ង្សានេះបានប្រព្រឹត្ត ៖ ១-ដោយមានការគិតទុកជាមុន ។ ២-ដោយប្រើអាវុធ ឬគំរាមកំហែងនិងអាវុធ ។

៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈ ជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត ។ ជនសង្ស័យទាំង៥ នាក់មាន ៖ ១-ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅCherry ភេទប្រុស (ចរឹកស្រី)អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ យាន រស្មី ហៅមុី ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥-ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយពីតំណាងអយ្យការបានសម្រេចធ្វើការចោទប្រ កាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនសង្ស័យជាឆ័ន្ទានុសិទ្ធិរបស់ចៅក្រម ។

ប៉ុន្តែដោយពេលវេលាល្ងាចពេកផុតម៉ោងការងាររដ្ឋបាល ជនសង្ស័យទាំង៥ នាក់ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ញើទៅសមត្តកិច្ចនគរបាលខណ្ឌកំបូលវិញ តម្រូវដល់ព្រឹកថ្ងៃ០៨ ខែមករា ឲ្យនាំទៅបន្តនីតិវិធីទៀត ។ សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តាមបណ្តាញសង្គម បានចែកចាយវីដេអូដែលបង្ហាញពីសកម្មភាព សិស្សសាលាមួយក្រុម បានព្រួតគ្នាវាយសិស្សស្រីម្នាក់ នៅដីវាល មួយកន្លែង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមរយៈវីដេអូនោះសិស្សប្រុសម្នាក់(មានចរិកជាស្រី)និងបក្ខពួក ជាសិស្សស្រីម្នាក់ទៀត បានប្រើអំពើហិង្សា វាយទាត់ធាក់ទៅលើក្មេងស្រីវ័យជំទង់ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនោះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីទេ ។ ពេលនោះបុគ្គលចរិកជាស្រីហៅថា Cherry បានសម្តែងកាយវិការអួតអាងថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែន ចាក់អង្រែ ។ ក្រោយបែកធ្លាយខ្លិបវិដេអូនោះ ក្រុមសិស្ស៤នាក់ទំនងជាដឹងខ្លួន បានជិះម៉ូតូរត់គេចពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចឃាត់បានទាំងយប់ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមរម្លឹកទៀតថា កន្លងមកករណីសិស្សសាលាប្រើអំពើហិង្សា វាយលើសិស្សសាលាដូចគ្នា ហើយថតវិដេអូបង្ហោះហ្វេសប៊ុកបានកើតឡើងយ៉ាងហោចណាស់២.៣ករណីនៅរាជធានីភ្នំពេញ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាបង្កឡើងដោយក្រុមសិស្សស្រី៤នាក់ ព្រួតគ្នាវាយលើសិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ បន្ទាប់មកក៏មានការចែកចាយនូវវីដេអូ និងរូបភាពសិស្សស្រីមួយក្រុមទៀត នៅវិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រីម្នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។ ករណីសិស្សស្រីព្រួតគ្នាវាយសិស្សស្រី ដែលរៀននៅថ្នាក់វិទ្យាល័យ គឺត្រូវបានបក្ខពួកជនបង្កថតវិដេអូតាមទូរសព្ទ ហើយ យកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ទើបធ្វើឱ្យមានប្រតិ កម្មដូច្នេះ ។

ជាលទ្ធផលអាជ្ញាធរ និងសមត្ថកិច្ចបានឃាត់ខ្លួន ក្រុមជនបង្ក និងហៅ អាណាព្យាបាល ឪពុកម្តាយរបស់សិស្សស្រី និងសិស្សរងគ្រោះទាំងនោះ ទៅសម្របសម្រួលដោះស្រាយ បង់សំណង និង អប់រំ ណែនាំ ព្រមទាំងឲ្យធ្វើកិច្ចសន្យា ។ ដោយយោងទៅលើក្រុមជនបង្ក ជាសិស្សសាលាកំពុងនៅវ័យសិក្សា អនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះ ក៏បានយោគយល់សម្របសម្រួលដោះស្រាយ ដោយសន្តិវិធី ។ ក្រុមសិស្សបង្កដែលជាអនីតិជនអាយុក្រោម១៨ ឆ្នាំ ក៏ត្រូវសមត្ថកិច្ច អប់រំ និងឲ្យធ្វើកិច្ចសន្យា ហើយឲ្យកែខ្លួន ជាសិស្សល្អ ត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនជាធម្មតាវិញ ។

ចំណែកជនបង្កជាក្រុម Cherry ខាងលើនេះ មានអាយុលើ១៨ ឆ្នាំដូច្នោះពួកគាត់សមល្មមទៅដេកក្នុងពន្ធនាគារហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព