Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ បញ្ជាក់ពីករណីឃុំខ្លួន​លោក នី ណាក់ អ្នករិះគន់ ដែល​មិនព្រម «​កែតម្រូវ»

  • បោះពុម្ព

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាង ក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ លើជនសង្ស័យ ឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

នៅពេលនេះ តុលាការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួន លោក នី ណាក់ អ្នករិះគន់តាមហ្វេសប៊ុក ដែលមិនព្រមកែតម្រូវ បន្ទាប់ពីរិះគន់លើឈ្មោះ « ហេង សួរ»។ ហេង សួរ នោះគឺមិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេ តែលោក នី ណាក់ មិនព្រមកែតម្រូវ ទោះបីជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាក់ទង និងស្នើសុំឱ្យកែតម្រូវក៏ដោយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យតុលាការសាលាដំបូង រាជធានីភ្នំពេញ។

ដកស្រង់ពី៖កោះសន្តិភាព