Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណី​កាន់កា.ប់​អាវុធ​ខុសច្បាប់

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នេះបើយោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនជាតិចិនខាងលើនេះ នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាង រួមមាន ៖ -កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក CF98 -កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW -បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១) -កាណុងកាំភ្លើង ចំនួន ០១ -គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់ -ទូរសព្ទដៃ ចំនួន ០៦គ្រឿង -លិខិតឆ្លងដែន ចំនួន ០២ក្បាល -សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល -អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល -លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់ -កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង -ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់) -រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព