Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ ត្រូវ​ជៀសវាង​ដាច់ខាត​ «បុកគេស្លា.ប់ ហើយ​បង់​លុយ រួចខ្លួន»

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាសទៅកាន់តុលាការ ត្រូវជៀសវាងដាច់ខាត ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លា.ប់ជនរងគ្រោះ គឺមិនត្រូវលើកលែងឱ្យជនបង្ក រួចខ្លួន តាមរយៈការបង់លុយនោះទេ។ ពោលគឺតុលាការ ត្រូវជៀសវាងដាច់ខាត «បុកគេស្លា.ប់ ហើយបង់លុយ រួចខ្លួន»។

លោក កើត រិទ្ធ បានប្រកាសដូច្នេះ ក្នុងសន្និសីទកាសែត ស្តីពី ការប្រកាសដាក់ចេញនូវ «យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ» កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា នៅក្នុងតុលាការ សព្វថ្ងៃ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ គឺមានប្រហែលជា ១២% នៃសំណុំរឿងព្រហ្មទណ្ឌសរុប។ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ គឺក្រុមគ្រួសារ គាត់រងគ្រោះរួចទៅហើយ តែកុំឱ្យពួកគាត់ មករងគ្រោះ នៅក្នុងនីតិវិធីរបស់តុលាការមួយទៀត។

អីចឹងហើយ បើត្រូវដោះស្រាយ ក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អាទិភាពទី១ មុនគេបំផុត គឺសំណង។ លោករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា «បើរឿងនោះ ស្លា.ប់ទាំងឪពុកម្តាយ តែបើត្រូវការសំណង ត្រូវប្រើពេល ៣ឆ្នាំ! ដូច្នេះមិនអាចឱ្យគាត់រងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយហើយ មករងគ្រោះ ដោយសារតែការអូសបន្លាយនីតិវិធីមួយទៀត បានទេ។ អីចឹង ដើម្បីអនុវត្តការងារនេះ ក្រសួងយុត្តិធម៌នឹងណែនាំឱ្យតុលាការ ទាំងខាងព្រះរាជអាជ្ញា ទាំងខាងតុលាការ សាលាជម្រះក្តី ចាត់តាំងឱ្យមានព្រះរាជអាជ្ញារង និងចៅក្រម ដែលទទួលបន្ទុកលើការងារចរាចរណ៍តែម្តង។

ដើម្បីធ្វើម៉េចឱ្យករណីនេះ ធ្វើឱ្យបានឆាប់រហ័ស»។ ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា «អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវតែមានការទទួលខុសត្រូវម៉ឺងម៉ាត់តាមផ្លូវច្បាប់ ហើយជៀសវាងដាច់ខាតរឿងមួយ គឺរឿង «បុកគេស្លាប់ ហើយបង់លុយ រួចខ្លួន»។ ប៉ុន្តែយើងត្រូវធានាសំណង សម្រាប់ជនរងគ្រោះ ទី១ ព្រោះបុកគេស្លា.ប់ ក៏មិនមែនមានន័យថា ត្រូវជាប់ទោសអស់មួយជីវិតដែរ។ ប៉ុន្តែអ្វីដែលយើងត្រូវគិតគូរ ជាចំណាត់ការ ទី១-សំណងសម្រាប់ជនរងគ្រោះ។ ទី២-ក្នុងការកំណត់ថា អ្នកណាខុស អ្នកណាត្រូវ ត្រូវតែពិនិត្យតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។ មិនប្រាកដថា ថ្មើរជើង ត្រូវតែជាអ្នកត្រូវទេ! ឬក៏អ្នកជិះម៉ូតូ សុទ្ធតែជាអ្នកត្រូវ ហើយអ្នកបើកឡាន សុទ្ធតែជាអ្នកខុសនោះទេ។

ខុសត្រូវ ស៊ីសងគ្នា លើអង្គហេតុ ស៊ីសងគ្នា លើអង្គច្បាប់ ស៊ីសងគ្នា លើភស្តុតាង។ ឧទាហរណ៍ គាត់បើកតាមផ្លូវ ស្រាប់តែអ្នកចង់ងាប់ លោតចូលឡាន ហើយយើងឱ្យអ្នកបើកឡានខុស ម៉េចកើត? ឡានកំពុងបើកដូចគ្នា ហើយម៉ូតូកំពុងបើកដូចគ្នា ស្រាប់តែគាត់ចាក់គ្រលិចគ្នា ហើយម៉ូតូកាច់ចូលឡាន គឺឡានទេ ដែលរងគ្រោះ! ហើយដោយសារតែម៉ូតូ គាត់ស្លាប់ យើងថា ម៉ូតូរងគ្រោះ? ប៉ុន្តែទាមទារសំណងបែបម៉េច? យើងគិតលើផ្លូវច្បាប់។

ប៉ុន្តែយើងមិនឱ្យកើតមានករណីថា បុកគេស្លា.ប់ហើយ គ្រាន់តែបង់លុយរួចខ្លួនទេ។ រឿងនេះអត់ទេ! ជនបង្ក ត្រូវតែទទួលខុសត្រូវ!»។ យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រកាសលើកទឹកចិត្ត ឱ្យមានវិធានការបន្ធូរបន្ថយ តែមិនមែនបានន័យថា ឱ្យរួចខ្លួនទេ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយណា ដែលបង្ហាញភាពក្លាហាន ចូលដោះស្រាយចំពោះមុខច្បាប់។ លោករដ្ឋមន្ត្រី បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងច្បាប់របស់យើង មិនបានកំណត់ដាក់ទោសជាប់ពន្ធនាគារ អស់មួយជីវិតទេ។

ប៉ុន្តែបើយើងមិនប្រឈម យើងនឹងក្លាយទៅជាមនុស្សក្រៅច្បាប់ អស់មួយជីវិត។ អីចឹង យើងលើកទឹកចិត្តថា បើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ចូលមកដោះស្រាយ តុលាការត្រូវប្រើប្រាស់វិធានការបន្ធូរបន្ថយទោសលើគាត់។ ធានាបាននូវសំណងហើយ ធានាបាននូវយុត្តិធម៌ទៀត។ តែបើបុកគេរត់ហើយ គឺមានបទល្មើស ២។ បុកគេមួយ មិនដឹងខុស ឬត្រូវ? តែបើរត់គេច គឺបទល្មើសមួយផ្សេងទៀត ហើយករណីនេះ គឺថា វិធានការ ត្រូវតែម៉ឺងម៉ាត់៕

ដកស្រង់ពី៖កោះសន្តិភាព