Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការ​ខេត្តព្រៃវែង បំបែកសំណុំរឿង​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត ស្លា​.​ប់​អ្នកបើកបរ​កុងតឺន័រ

  • បោះពុម្ព

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលខេត្តព្រៃវែង រួមសហការគ្នា ចុះស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា រហូតចាប់ឃាត់ខ្លួនក្រុមជនដៃដល់គប់កញ្ចក់រថយន្តកុងតឺន័រ បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លា.ប់បាត់បង់ជីវិត យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ។

គួររំលឹកថា កាលពីវេលាម៉ោង០០និង៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានករណី រថយន្តបើកធ្លាក់ជើងទេ បណ្តាលឱ្យអ្នកបើកបរស្លាប់បាត់បង់ជីវិត កើតឡើងនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុ បើកការស៊ើបអង្កេតស្រាវជ្រាវ រួចដាក់ការសង្ស័យថា ករណីនេះអាចមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ទេ គឺអាចជាករណីគប់កញ្ចក់រថយន្ត ។

បន្ទាប់ពីដាក់ការសង្ស័យ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្កើតក្រុមការងារ ចុះស្រាវជ្រាវ ស៊ើបអង្កេត ករណីនេះ ចំនួន៣ក្រុម ដែលជាកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកការស៊ើបអង្កេត ស្រាវជ្រាវករណីនេះ មិនដកដៃឡើយ រហូតដល់ភូមិសាស្ត្រស្រុកបាភ្នំ និងបានហៅជនសង្ស័យជាច្រើននាក់ មកបំភ្លឺ ប៉ុន្តែមិនមានតម្រុយជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ ។

លុះរហូតមកដល់វេលាម៉ោង១៣និង០០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានកើតករណី លួចមានស្ថានទម្ងន់កើតឡើង តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់ ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួចធ្វើការសាកសួរ និងបន្តឃាត់ខ្លួនមុខសញ្ញាមួយក្រុមចំនួន០៤នាក់បន្ថែមទៀត ហើយក៏បន្តតាមក្របួចបានក្រុមមុខសញ្ញា ៤នាក់ទៀត ដែលជាក្រុមជនសង្ស័យធ្វើសកកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗគ្នា ជាបន្តបន្ទាប់ សរុប១០នាក់ យកមកធ្វើការសួរនាំ ។

ក្រោយសួរនាំជនសង្ស័យទាំង ១០នាក់ខាងលើ នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏មានតម្រុយ រហូតកំណត់អត្តសញ្ញាណជនសង្ស័យ ពាក់ព័ន្ធនឹងករណីគប់កញ្ចក់ឡានខាងលើ ទើបឈានដល់ចាប់ខ្លួនជនសង្ស័យ ១នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ ទូច ចិន ភេទប្រុស អាយុ២១ឆ្នាំ (ជាជនដៃដល់) នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្ត បណ្ដាលឱ្យជនរងគ្រោះ ជាអ្នកបើកបរស្លា.ប់បាត់បង់ជីវិត ។

ដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងជំនាញ បានធ្វើការសួរនាំជនសង្ស័យអស់រយៈពេល ២ថ្ងៃ ទើបជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋ គប់ទៅលើរថយន្តកុងតឺន័រ ដែលបើកបរដោយជនរងគ្រោះខាងលើ បណ្ដាលឱ្យស្លា.ប់ពិតប្រាកដមែន និងបានសហការប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន ។ ក្រោយពីទទួលបានចម្លើយសារភាពរបស់សង្ស័យខាងលើ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បន្តចុះស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ទៀត ដោយពន្លាតដែនដីរហូតដល់ខេត្តព្រះសីហនុ និងបន្តដល់រាជធានីភ្នំពេញ។ ដោយការខិតតស៊ូទាំងយប់ទាំងថ្ងៃ កម្លាំងនគរបាលខេត្តព្រៃវែង បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលមានឈ្មោះ នូ ដារ៉ា ហៅតាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់ខាងលើ បានសារភាពថា បន្ទាប់ពីពួកគេ ចេញហូបអីនៅគល់ស្ពានអ្នកលឿង ដើម្បីត្រឡប់ទៅផ្ទះវិញ ពួកគេបានរើសដុំឥដ្ឋ និងដាវជាប់នឹងម៉ូតូស្រាប់ ដើម្បីត្រៀមការពារខ្លួន ក្រែងជួបពួកសត្រូវរបស់ពួកគេនៅម្តុំផ្សារកំពង់សឹង ស្រាប់តែដល់កន្លែងកើតហេតុ ពួកគេក៏ជួបឡាន បើបរបញ្ច្រាសទិសគ្នា បើកភ្លើងហ្វាចាំងភ្នែកពួកគេពេក ពួកគេក៏ខឹង រួចយកដុំថ្ម ជាប់នឹងម៉ូតូគប់ទៅលើរថយន្តនោះ ដើម្បីជាការព្រមាន ប៉ុន្តែពួកគេមិនមានបំណងចង់ឱ្យម្ចាស់រថយន្តស្លា.ប់នោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេ បានបណ្ដាលឱ្យអ្នកបើកបររថយន្តស្លា.ប់បាត់បង់ជីវិត ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ហើយត្រូវចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ៕

ដកស្រង់ពី៖កោះសន្តិភាព