Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លង​ចរន្ត​អគ្គី​ស​នី ឆាបឆេះ​ផ្ទះ​មួយ​កន្លែង​នៅ​ខណ្ឌ​សែន​សុខ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ១ ផ្លូវលេខ៥ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ បានទូរសព្ទហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផងដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខទូរស័ព្ទ 666 ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ចេញជួយសង្គ្រោះ។

ក្រោយពីទទួលបានទូរសព្ទពីបងប្អញនប្រជាពលរដ្ឋរួចមកភ្លាមៗ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា សមត្ថកិច្ចជំនាញ បានទៅដល់ទីតាំងកើតហេតុ និងបានធ្វើការជួយសង្គ្រោះអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់។ ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានប្រើប្រាស់រថយន្តពន្លត់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានអោយដឹងទៀតថា ដោយទីតាំងខាងលើជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ x ១៦ម៉ែត្រ) និងធ្វើឲ្យខូចខាតសម្ភារៈឆេះបន្ទប់ជាន់ទី១ ទំហំ (៤ម៉ែត្រ x ៧ម៉ែត្រ) ចំនួន០១បន្ទប់ រួមមានកុំព្យូទ័រចំនួន០១គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿង, គ្រែគេងចំនួន០១ តុ ទូ និងសម្ភារៈ មួយចំនួនទៀត ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលឲ្យមានករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។ ដោយនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ គឺមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព