Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដុត​សម្លៀក​បំពាក់ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​អូរ​ឫស្សី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ព័ត៌មានជាបឋមបានអោយដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចផ្ទះលេខ១៩ ជាន់ទី១ ផ្លូវលេខ១៨២ ភូមិ៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង០៦និង២០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យ បានទៅដល់ទីតាំងកើតហេតុ និងបានធ្វើការជួយសង្គ្រោះអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្ត ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយទីតាំងខាងលើជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) និងធ្វើឲ្យខូចខាតសម្ភារឆេះបន្ទប់ដាក់សម្ភារៈជាន់ទី១ ទំហំ (៣ម៉ែត្រ x ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមទាំងសម្ភារៈអស់មួយចំនួន ។

ចំពោះមូលហេតុ ដែលបណ្តាលឲ្យមានករណីអគ្គិភ័យខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានអោយដឹងជាបឋមថា គឺបណ្តាលមកពីមនុស្សមានសតិមិនគ្រប់ក្នុងគ្រួសារ បានដុតសម្លៀកបំពាក់ បង្កជាអគ្គិភ័យតែម្តង។ ទោះជាយ៉ាងនេះក្តី អគ្គិភ័យនេះ ពុំបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងមិនបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព