Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២​ថ្ងៃ កម្ពុជា និង​វៀតណាម រឹបអូស​គ្រឿងញៀ.ន​សរុប​ជិត​ ៤៦០​គីឡូក្រាម ដែល​ដឹក​ឆ្លង​ដែន​ពី​ឡាវ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រយៈពេលប្រមាណជា២ថ្ងៃ កម្លាំងនគរបាលរបស់ប្រទេសកម្ពុជា និងកម្លាំងនគរបាលរបស់ប្រទេសវៀតណាម បានប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរឹបអូសសរុបជិត ៤៦០គីឡូក្រាម (១៦០ និង៣០០) ដែលឧក្រិដ្ឋជនលួចដឹកជញ្ជូនឆ្លងដែនពីប្រទេសឡាវ ចូលមកកាន់កម្ពុជា និងវៀតណាម ។

ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានបើកប្រតិតបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីឡាវ ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

លទ្ធផល នៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ក្រាម, ទូរសព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន ១គ្រឿង។ ចំណែកជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួន ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង២នាក់។ ចំពោះវត្ថុតាងដែលជាថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ។

ទីក្រុងក្រុងហូជីមិញ ប្រទេសវៀតណាម ៖ កម្លាំងនគរបាលវៀតណាម បានចាប់ខ្លួនជនសង្ស័យ ២៦នាក់ ស្ថិតក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែន ដោយរឹបអូសបានជិត ៣០០គីឡូក្រាម ដែលឧក្រិដ្ឋជនដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ ។

កន្លងមក កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរបស់វៀតណាម បានតាមដាន និងស្គាលមុខសញ្ញាក្រុមបណ្តាញដឹកជញ្ជូនគ្រឿងញៀន ដែលលាក់ក្នុងថង់តែ និងកាហ្វេ ដឹកតាមរថយន្តក្រុងទៅកាន់ទីក្រុងហូជីមិញ ។ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយនាយកដ្ឋាននគរបាលស៊ើបអង្កេត និងនគរបាលក្រុងហូជីមិញ ដើម្បីរៀបចំផែនការបង្ក្រាប។ ជាមួយគ្នានេះ កម្លាំងចម្រុះ បានចុះឆែកឆែរ និងឃាត់ខ្លួនជនសង្ស័យបាន ២៦នាក់ ដកហូតថ្នាំញៀនជិត ៣០០គីឡូក្រាម កាំភ្លើងខ្លី និងឯកសារ និងភស្តុតាងមួយចំនួនទៀត ។ យ៉ាងណា មន្ត្រីនគរបាលប្រទេសវៀតណាម មិនបានបង្ហាញអត្តសញ្ញាណជាក់លាក់របស់ក្រុមជនសង្ស័យទាំង២៦នាក់ទេ គ្រាន់តែបានបញ្ជាក់ខ្លីថា កម្លាំងនគរបាលកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ ជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព