Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ក្មេង​ស្ទាវ​ដេញ​កា​.​ប់​គ្នា ហើយ​បុក​ចូល​រថយន្ត ស្លា​.​ប់ម្នាក់​នៅ​ខេត្តកំពង់ចាម កម្លាំង​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ឃាត់ខ្លួន​៤​នាក់ ជា​ជន​ដៃដល់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ករណីក្មេងស្ទាវ ២ក្រុម ដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរ ដែលមកពីបញ្ច្រាសទិសបណ្ដាលឲ្យស្លា.ប់ម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យ៦នាក់ ក្នុងនោះមន្ត្រីជំនាញរកឃើញ ៤នាក់ ជាជនដៃដល់ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបង្ក្រាបក្រុមជនដៃដល់ រហូតដល់វេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដេញកា.ប់ និងវាយគ្នាទៅវិញទៅមក) បណ្ដាលឲ្យស្លា.ប់ និងរងរបួសធ្ងន់ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ដោយឡែកបើយោងតាមលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយបានធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា ករណីនេះបង្កឡើងដោយមានក្មេងមួយក្រុម បានឈប់រង់ចាំស្ទាក់ នៅចំណុចកន្លែងកើតហេតុ ហើយបានបញ្ចេញសកម្មភាពយកកាំបិតគប់ ទៅលើអ្នកបើកបរម៉ូតូ ដែលជាភាគី ក្រុមម្ខាងទៀត ជិះម៉ូតូ០១គ្រឿង មានគ្នាចំនួន០២នាក់ ខណៈនោះអ្នកបើកម៉ូតូ ដែលមានគ្នាពីរនាក់នោះ បានបើកគេចទៅខាងឆ្វេងដៃ ហើយបុកជាមួយរថយន្ត ០១គ្រឿង បណ្តាលឲ្យស្លា.ប់មនុស្ស០១នាក់ និងរបួសធ្ងន់ ០១នាក់។ បន្ទាប់មកក្រុមក្មេងមួយក្រុមនោះ បានជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ ។

បើតាមចម្លើយសារភាព និងវិធានការជំនាញរបស់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរកឃើញជនដៃដែលពាក់ព័ន្ធធ្វើសកម្មភាពផ្ទាល់ ចំនួន៤នាក់ រួមមាន ៖ ទី១៖ ឈ្មោះ តន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី២៖ ឈ្មោះ ប៉ាល យ៉ុងស៊ី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី៣៖ ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៤៖ ឈ្មោះ អាត សុខនាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បច្ចុប្បន្នជនសង្ស័យខាងលើ បាននាំមកកាន់នាយកដ្ឋាន រៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព