Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កា​.​ប់​គេ​រង​របួស​រត់គេច​ខ្លួន​បាន​១​ថ្ងៃ ត្រូវ​នគរបាល​ក្រុង​ច្បារមន ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពព្រួតគ្នាវាយ និងយកកាំបិតផ្គាក់ដេញកាប់ទៅលើក្រុមជនរងគ្រោះ កំពុងអង្គុយផឹកស៊ីជុំគ្នា បណ្តាលឱ្យរងរបួស ។

មន្ត្រីនគរបាលក្រុងច្បារមន បានឱ្យដឹងថា កាលពីវេម៉ោង០៣និង៥៤នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ មានករណីហិ.ង្សាដោយចេតនាមួយ បានកើតឡើង ដោយក្រុមជនដៃដល់ បានកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅចំណុចសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលក្រុងច្បារមន បានបន្តថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង០៣និង៥៤ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ទូច ថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមិត្តភក្តិរបស់ខ្លួន ចំនួន៥នាក់ កំពុងអង្គុយផឹកស៊ី នៅចំណុចកើតហេតុ (សួនសម្តេចព្រះសង្ឃរាជ ជួន ណាត) ក៏ស្រាប់តែមានឈ្មោះ វីត ឈ្មោះត្រា និងបក្ខពួកចំនួន៧នាក់ទៀត ជិះម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាសេ ១២៥(C125 )ទាំង០៣គ្រឿង បានយកកាំបិតផ្គាក់ ដេញកាប់ ខ្លួននិងមិត្តភក្តិ បណ្ដាលឲ្យរងរបួស ឈ្មោះ រី ឧត្តម ត្រង់ចំណុចកែងដៃខាងស្ដាំ ដេរចំនួន៤ថ្នេរ (សុំមិនដាក់ពាក្យបណ្ដឹង) និងកាប់ម៉ូតូរបស់ខ្លួន ម៉ាកហុងដាសេ ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1X-1034 បណ្ដាលឲ្យរងការខូចខាត ផ្នែកក្បាលខាងមុខ ក្បាំង និងកន្ទុយម៉ូតូ ទាំងស្រុង ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់ ។

មន្ត្រីនគរបាលក្រុងច្បារមន បានបន្ថែមថា រហូតដល់វេលាម៉ោង០៤និង៤០រសៀលថ្ងៃខែដដែល កម្លាំងនគរបាលក្រុងច្បារមន បានសហការជាមួយកម្លាំងប៉ុស្ដិ៍ស្វាយក្រវ៉ាន់ និងកម្លាំងប៉ុស្ដិ៍សុព័រទេព បានធ្វើការឃាត់ខ្លួនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ផល សុភ័ត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ថារូបខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូ និងជនរងគ្រោះ ពិតប្រាកដមែន ។ ករណីខាងលើ នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីំនគរបាល បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព