Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ជាងភ្លើង​ម្នាក់​ទៅ​បាយ​ជាមួយ​មិត្តភក្តិ លុះ​មក​វិញ​បន្ទប់​ត្រូវ​រើ​កកាយ​បាត់​ខ្ទេច​អស់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជាងភ្លើងម្នាក់ ត្រូវមិត្តភក្តិនាំទៅហូបបាយនៅខាងក្រៅមួយសន្ទុះ លុះពេលត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវចោ.រគា.ស់បន្ទប់ជួល រួចយកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងរបស់របរមួយចំនួនទៀតបាត់អស់រលីង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ ណៃ វេហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងមានស្រុកកំណើតនៅឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកសម្ភារៈដែលជនសង្ស័យលួ.ច រួមមាន ៖ ទី១- ម៉ូតូឌ្រីមសង់ ស៊េរី២០០៨ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1W-0275, ទី២- ទូរស័ព្ទចំនួន២គ្រឿង, ទី៣- ជណ្ដើរជាងភ្លើងចំនួន២ និងទី៤- ដុំហ្វាយៗចំនួន១ផងដែរ។ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះសម្រាកនៅផ្ទះជួលម្នាក់ឯង រហូតដល់វេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមករា មិត្តភក្តិរបស់គាត់ដែលរស់នៅបន្ទប់ជួលជិតគ្នានោះ ទើបត្រឡប់មកពីធ្វើការយប់(ក្លិប)វិញ ដោយមិនសូវស្រួលខ្លួន ក៏កោសខ្យល់ និងសម្រាក់មួយសន្ទុះ លុះនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃកើតហេតុជនរងគ្រោះ និងមិត្តភក្តិនាំគ្នាទៅហូបបាយនៅខាងក្រៅ ដោយជិះម៉ូតូជាមួយមិត្តភក្តិ រួចទុកខ្លួនឯងម៉ូតូនៅផ្ទះមួយគ្រឿង។

ប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់បន្តទៀតថា ខណៈគាត់ត្រឡប់មកពីញ៉ាំបាយវិញ ក៏ឃើញទ្វារបន្ទប់ជួលរបើក លុះពេលចុះទៅមើលស្រាប់តែបាត់ម៉ូតូនៅក្នុងបន្ទប់ រួមទាំងអីវ៉ាន់ និងរបស់របរមួយចំនួនទៀត ហើយបន្ទប់ជួលវិញ ត្រូវបានជនសង្ស័យរើកកាយរបស់របររាយប៉ាយពេញបន្ទប់តែម្ដង។

ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋនាំគ្នាតេប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗដែរ ប៉ុន្តែសមត្ថកិច្ចមិនបានមកភ្លាមៗនោះទេ ដោយមិនដឹងថា តើរវល់ធ្វើអ្វីនោះឡើយ? គ្រាន់តែលឺថា «ចេញទៅហើយៗ» តែមិនឃើញមកទេ។ លុះដល់វេលាម៉ោង៦និង២០នាទីព្រឹក ទើបឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំជនរងគ្រោះរឿងហេតុដែលកើតឡើង។

ដកស្រង់ពី៖កោះសន្តិភាព