Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើល​ជា​ច្រើន​ខណ្ឌ​! ខណៈ​សមត្ថកិច្ច​ដេញចាប់​បាន​បុរស​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដេញតាម ប៉ផាប់ចាប់ពភីង រហូតឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ជិតវិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសខាងលើដែលត្រូវឃាត់ខ្លួនបាននេះ នៅមិនទាន់បញ្ជាក់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KF-7249 ។ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌសែនសុខ បានប្រាប់ឱ្យដឹងថា «នៅមុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌ ចុះល្បាតក្នុងមូលដ្ឋានងាយរងគ្រោះ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ។

លុះពេលឃើញកម្លាំងល្បាតភ្លាមៗ ជនសង្ស័យទាំង២នាក់នោះជិះម៉ូតូយ៉ាងលឿនរត់គេចខ្លួនចេញពីខណ្ឌមួយទៅខណ្ឌមួយ ទើបកម្លាំងនគរបាលខណ្ឌសែនសុខ បោះដៃតាមវិទ្យុទាក់ទងបណ្តើរ ដេញតាមពីក្រោយបណ្តើរ ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌ នាំគ្នាមកជួយដេញ ហើយឃាត់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល»។

ក្រោយឃាត់ខ្លួន បុរសគួរឱ្យសង្ស័យខាងលើនេះ បាននិយាយប្រាប់ថា «គាត់អត់បានបក់ដៃឌឺសមត្ថកិច្ចឡើយ តែដោយសារឃើញសមត្ថកិច្ចដេញតាម ធ្វើឱ្យគាត់ភ័យពេក ទើបគាត់ជិះម៉ូតូរត់គេចពីសមត្ថកិច្ចតែម្ដង»។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌស្រះចកខណ្ឌដូនពេញ បានប្រគល់ខ្លួនបុរសខាងលើនេះ ឱ្យទៅសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដើម្បីនាំខ្លួនយកទៅសួរនាំ ចាត់ការតាមនីតិវិធីបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព