Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខូចចិត្ត​ប្រពន្ធ​លែង បុរស​កូន​មួយ​អារ​.​ក​ខ្លួនឯង រង​របួស​ធ្ងន់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខូចចិត្តប្រពន្ធលែងលះ បានផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយបានព្យាយាមសម្លា.ប់ខ្លួនច្រើនលើករួចមកហើយ ប៉ុន្តែមិនបានសម្រេចដោយសារតែបងប្អូន និងកូនប្រុសជួយទាន់ លុះដល់លើកចុងក្រោយ ខណៈបងប្អូន និងកូនមិននៅ បុរសរូបនេះ ក៏បានយកកាំបិតចិតបន្លែអារ.ក ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើមានឈ្មោះ នៅ ឡឹង អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ និងមានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើតាមស្ត្រីម្នាក់ ដែលត្រូវជាប្អូនបង្កើរបស់បុរសរូបនេះ បាននិយាយថា បងប្រុសរបស់នាង មានប្រពន្ធ និងកូនប្រុស១នាក់ អាយុ៦ឆ្នាំ ម្នាក់ ប៉ុន្តែបានលែងលះគ្នា ច្រើនខែមកហើយ ដោយប្រពន្ធជាអ្នកសុំលែង ហើយទុកកូនប្រុស ឲ្យបងប្រុសនាងមើលថែ។ ចាប់តាំងពីពេលប្រពន្ធលែងលះរួចមក បងប្រុសនាងខូចចិត្ត និងពិបាកចិត្តខ្លាំងណាស់ ហើយបានដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ រយៈពេល៣ថ្ងៃមកហើយ ដែលបងប្រុសនាង ប៉ុនប៉ងសម្លា.ប់ខ្លួនឯង ប៉ុន្តែមិនបានសម្រេច ដោយសារតែបងប្អូន និងកូនប្រុសតាមមើលរហូត ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ខណៈបងប្អូន និងកូនប្រុសមិននៅ ស្រាប់តែបងប្រុសនាងរូបនេះ ដើរចេញពីក្នុងបន្ទប់ រួចយកកាំបិតចិតបន្លែអារ.កខ្លួនឯងដើម្បីបញ្ចប់ជីវិត ប៉ុន្តែមិនបណ្ដាលឲ្យស្លា.ប់តាមបំណងនោះឡើយ គ្រាន់តែរងរបួសធ្ងន់ធ្ងរ។ ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិបាននាំគ្នាជួយ និងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព