Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន​ដល់​បន្ទប់​ជួល ក្រោយ​ម្ចាស់​ឆែកឆេរ​ឃើញ​សកម្មភាព​ក្នុង​កាមេរ៉ា (​វី​ដេ​អូ)

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនដល់បន្ទប់ជួល ក្រោយពេលម្ចាស់ម៉ូតូឆែកឆេរកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យចូលលួ.ចម៉ូតូ និងស្គាល់មុខកាលពី៣ថ្ងៃមុន លុះពេលប្រទះឃើញភ្លាម ក៏ប្ដឹងសមត្ថកិច្ចឱ្យចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង ដើម្បីយកមកសួរនាំនៅប៉ុស្តិ៍ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ កប សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកើតហេតុខាងលើ។

ជនសង្ស័យទី២- ឈ្មោះ ប៊ុន សុភ័ក្រ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដូចគ្នា ស្នាក់នៅជាមួយគ្នា។ ចំណែកម៉ូតូដែលលួ.ចនោះ ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-1724 ។

តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ម៉ូតូរងគ្រោះ បានប្រាប់ឱ្យដឹងថា «នៅវេលាម៉ោង៣និង៣០នាទីរសៀល ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នោះ រូបគាត់ (ជនរងគ្រោះ) បានបាត់ម៉ូតូមួយគ្រឿង ខណៈពេលទុកម៉ូតូដោយមិនបានដកសោចេញនៅខាងមុខផ្ទះ។ បន្ទាប់មក គាត់ក៏បានចូលទៅខាងក្នុងផ្ទះមួយភ្លែត លុះពេលចេញមកវិញ ស្រាប់តែបាត់ម៉ូតូរកមិនឃើញតែម្ដង លុះពេលសួរនាំអ្នកជិតខាងឆ្លើយថា «មិនដឹងដែរ»។ ម្ចាស់ម៉ូតូរងគ្រោះបន្តថា «ក្រោយមក រូបគាត់ (ជនរងគ្រោះ) ក៏ទៅប្ដឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវ និងឆែកឆេរកាមេរ៉ាសុវត្ថិភាព ក៏ស្រាប់តែឃើញសកម្មភាពរបស់ជនសង្ស័យយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

បន្ទាប់ពីកំណត់មុខសញ្ញាបាន និងស្គាល់ភិនភាគរួចហើយនោះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ម្ចាស់ម៉ូតូក៏ប្រទះឃើញជនសង្ស័យ ហើយក៏ទាក់ទងប្ដឹងទៅសមត្ថកិច្ចភ្លាមៗតែម្ដង»។ ម្ចាស់ម៉ូតូរងគ្រោះបន្តទៀតថា «នៅពេលនោះ លោកនាយប៉ុស្តិ៍ លោក ថេង កុសល ក៏បានដឹកនាំកម្លាំងចុះទៅធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដល់បន្ទប់ជួលតែម្ដង ហើយក៏បានយកទាំងម៉ូតូរបស់ជនរងគ្រោះមកវិញផងដែរ រួចនាំខ្លួនមកធ្វើការសួរនាំនៅប៉ុស្តិ៍។

បន្ទាប់ពីសួរនាំ ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានលួ.ចយកពិតប្រាកដមែន»។ ចំណែកម្នាក់ទៀតដែលជាប់ពាក់ព័ន្ធ បន្ទាប់ពីសួរចម្លើយ ក៏បានឆ្លើយសារភាពដែរថា «ខ្លួនធ្លាប់ប្រព្រឹត្តិបទល្មើសលួ.ចម៉ូតូ២ទៅ៣ដងមកហើយ គឺបានសម្រេចទាំងអស់ នៅខណ្ឌផ្សេងៗគ្នា ហើយក៏យកលក់បានលុយចាយអស់ដែរ»។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់បន្ត ចំណែកម៉ូតូវិញ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្ចាស់ម៉ូតូរងគ្រោះយកត្រឡប់ផ្ទះវិញ៕

ដកស្រង់ពី៖កោះសន្តិភាព