Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានហើយក្មេងទំនើង៩នាក់ក្នុងចំណោម​២០​នាក់ ​បង្កហិ.ង្សា​និងយកម៉ូតូគេ​ប្លុងចោល

  • បោះពុម្ព

ខេត្តតាកែវ ៖ ក្មេងទំនើងចំនួន៩នាក់ក្នុងចំណោមប្រមាណ២០នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីផ្ទុះជម្លោះនិងប្រើហិង្សាទៅលើយុវជន២នាក់ដែលម្នាក់ជាមន្ត្រីប៉ូលិស និងយកម៉ូតូរបស់ពួកគេទៅប្លុងចោលនៅចិញ្ចឹមផ្លូវម្ខាង ។

ជាក់ស្តែង យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគិរីវង់បានឱ្យដឹងថា ក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រហែល២០នាក់មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មកបញ្ចេញកំហឹងជាមួយយុវជន២នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ។

ជនសង្ស័យមានគ្នាប្រហែល២០នាក់ បានប្រើហឹង្សាទៅលើជនរងគ្រោះចំនួន២នាក់ រួមមាន១-ឈ្មោះ នី ចាន់ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជានគរបាលជាតិ មានស្រុកកំណើតភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយរងរបួសក្បាលផ្នែកខាងឆ្វេងដេរចំនួន០៥ថ្នេរ ។ ២-ឈ្មោះ ថាន ប៊ុន ធីម ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ មានស្រុកកំណើតភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួសក្បាលលើគុម្ពត្រចៀកផ្នែកខាងឆ្វេងដេរចំនួន០៧ថ្នេរ ។

ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាBEAT ពណ៌ខៀវលាយស សេរី២០២២ ពាក់ស្លាកលេខ តាកែវ 1AA-9440 យកទៅប្លុងចោលនៅចំណុចឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ហើយបានរត់គេចខ្លួនបាត់ ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរងព្រហ្មទណ្ឌស្រុក និងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអង្គប្រាសាទ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ រួមមានដូចខាងក្រោម ៖ ១-ឈ្មោះ ឃួន វី ភេទប្រុស អាយុ២០ឆ្នាំមុខរបរសិស្ស មានស្រុកកំណើតភូមិត្រពាំងផុង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

២-ឈ្មោះ ស៊ីម ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងកាត់សក់ មានស្រុកកំណើតភូមិចាស់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ម៉ាប់ ធារឹទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិចាស់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។ ៤-ឈ្មោះ ផាន ផាណុប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិកន្លង់ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។ ៥-ឈ្មោះ ហេង ភារិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើតភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។ ៦-ឈ្មោះ ឌី សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតភូមិអូរ ឃុំពន្លៃ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

៧-ឈ្មោះ លាង ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិក្រុមហ៊ុន ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ៨-ឈ្មោះ យៀង លីហួ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតភូមិព្រៃត្បែង ឃុំពោធិ៍ម្រេល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និង៩-ឈ្មោះ រស់ យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតភូមិតារាជ ឃុំកោះ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។

ក្រុមជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហមក្រម៉ៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2BH-4837 និងរថយន្តម៉ាកFord ចំនួន០១គ្រឿង រថយន្តម៉ាកCorolla០១គ្រឿង និងម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន ០៣គ្រឿងទៀត បានធ្វើសកម្ម ភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះខាងលើ ។ បច្ចុប្បន្ន សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាខាងលើ ហើយបានសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព