Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម២ករណីបង្រ្កាបគ្រឿ.ង.ញៀ.នជាង២តោន​! តើត្រូវយកដុត​បំ.ផ្លា.ញ.ចោល​ឬយ៉ាង​ណា?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យ៉ាងហោចណាស់ គ្រឿងញៀនជាង២តោនត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាននៅទីតាំងពីរកន្លែងផ្សេងគ្នា គឺមួយករណីនៅខេត្តព្រះវិហារ និងមួយករណីថ្មីទៀត គឺនៅខេត្តព្រះសីហនុ ។

មានការលើកឡើងជាសំណួរពីមហាជនមួយចំនួនធំថា បន្ទាប់ពីបានឃើញគ្រឿងញៀនដ៏ច្រើនសន្ធឹកដែលបង្ក្រាបបាននេះ តើវាត្រូវនឹងដុតបំផ្លាញទេ?

ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏ពោលថា ថ្ងៃនេះ គឺចំថ្ងៃទី ២៤ ខែមករា គឺនៅខេត្តព្រះសីហនុ សមត្ថកិច្ចបង្ក្រាបបានជាង១តោន ខណៈថ្ងៃមុន បង្ក្រាបបានជាង១តោនដែរ នៅខេត្តព្រះវិហារនោះ ។

ការលើកជាចម្ងល់នេះ គឺបន្ទាប់ពីឃើញខាងមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបើកកញ្ចប់គ្រឿងញៀនជាច្រើនដែលខ្ចប់ជាគំនរធំៗ នៅព្រឹកថ្ងៃទី២៤ មករា ២០២៤ ក្រោយបង្ក្រាបបាននៅលើទឹកដីខេត្តព្រះសីហនុ ។ នៅក្នុងនោះដែរ នឹងមានការបើកធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យនិងគ្រឿងញៀនទាំងនេះទៀតផង ។ ប្រភេទគ្រឿងញៀនដែលបង្ក្រាបបាននេះ គឺសុទ្ធសឹងជាប្រភេទ«ថ្នាំកេតាមីន និងមេតំហ្វេតាមីនសរុបចំនួនមាន១តោនកន្លះ»ឯណោះ ។ ការជាពិតណាស់ បើគ្រឿងញៀនដ៏ច្រើនម្លឹងៗ ប្រាកដណាស់ កំពុងធ្វើឱ្យមានក្តីបារម្ភជាក់ជា មិនខាន ។

បងប្អូនដែលបានឃើញក៏និយាយថា ចំពោះគ្រឿងញៀនឃាត់បាន តេីវាត្រូវបានដុតបំផ្លាញទេលោក? ថ្ងៃនេះកំពង់សោម ថ្ងៃមុនដូចតាមឡាវ? ជាងមួយតោនដូចគ្នា? អ្នកខ្លះថា យុវជនខ្មែរមួយចំនួនត្រៀមដុតបំផ្លាញចោលឲ្យហើយទៅ។ ថ្នាំញៀនចូលស្រុកខ្មែរយើងច្រើនណាស់ ។ ប៉ូលិសគេមិនបានដុតចោលទេ។ មានតែយុវជនយើងហ្នឹងហើយ។ ត្រៀមដុតកំទេចចោលឱ្យហើយទៅត្រៀមត្រៀម ។ រីឯខ្លះទៀតនិយាយថា បង្ក្រាបបានយកទៅណា? ដែលម្នាក់ៗបានបង្ហាញពីក្តីបារម្ភនិងទស្សនៈផ្សេងៗបញ្ហាគ្រឿងញៀនទាំងនេះ ។ ដូច្នេះ សូមយុវជនខ្មែរទាំងអស់ ត្រូវតែចៀសវាងឱ្យបាននូវការជួញដូរនិងប្រើប្រាស់គ្រឿងញៀនអស់ទាំងនេះ ព្រោះវាបំផ្លាញអនាគតរបស់យើងបាន។ សូមរំលឹកថា គ្រឿងញៀ.នជាង១តោនត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី២០ មករាឆ្នាំ ២០២៤ មួយលើកហើយ ។

គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារខណៈឧក្រិ.ដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងតែត្រូវជាប់កណ្តាប់ដៃកម្លាំងកងរាជអាវុធហត្ថ ។ តាមព័ត៌មានបឋមនោះដែរថា កម្លាំងអាវុធហត្ថខេត្តព្រះវិហារកំពុងបើកការស៊ើបអង្កេតជាបន្តបន្ទាប់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀ.នយ៉ាងសន្ធឹកសន្ធាប់នោះដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិ.ដ្ធជនជួញដូរគ្រឿងញៀ.នឆ្លងដែននោះផងដែរ ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ សម្រាប់ឆ្នាំ២០២៤ ។

សម្តេចធិបតីបានចាត់វិធានការទប់ស្កាត់ និងបញ្ចៀសឲ្យបានមិនឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន ពង្រឹងការត្រួតពិនិត្យសារធាតុគីមីផ្សំ ដែលយកទៅផលិតគ្រឿងញៀន អប់រំឲ្យយុវជនប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ជំរុញការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងពង្រីកសមត្ថភាពមណ្ឌលអប់រំ បន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាជាដើម ។

ដកស្រង់ពី៖កោះសន្តិភាព