Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ផ្ទុះជម្លោះ​ដណ្តើមនារីៗបម្រើការ​ក្នុង​ហាងស្រាក្រឡុក ​បើក​ឆាក​ប្រយុ.ទ្ធដូចរឿងហុងកុង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរស២ក្រុមដែលម្ខាងៗមានគ្នា២នាក់ស្មើគ្នា បានចូលទៅផឹកសុីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង ហើយផឹក១យប់ទល់ភ្លឺ ក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង និងស្រែកឡូឡាដណ្ដើមនារីបម្រើការនៅក្នុងហាងស្រាក្រឡុកនោះ ។

បន្ទាប់មកភាគីម្ខាងៗបានទាញកាំបិ.ត និងដំបងវា.យ កា.ប់ចា.ក់គ្នាយ៉ាងសាហា.វដូចវីដេអូរឿងភាគហុងកុង បណ្ដាលឲ្យរងរបួសទាំងសងខាង ដោយអ្នកខ្លះបែ.កក្បាល និងអ្នកខ្លះទៀតរបួសដៃហូរឈា.ម កក្លាក់។ ក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានទាំង៤នាក់តែម្ដង រួចបាននាំយកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមច្បាប់ ។

ចំណែកនារីៗដែលបម្រើការងារនៅក្នុងហាងស្រាក្រឡុកខាងលើនោះ ចំនួន៣នាក់ក៏ត្រូវបានកម្លាំងនគរបសល ហៅទៅសាកសួរនិងបំភ្លឺពីដំណើររឿងនៃអំពើហិ.ង្សានេះផងដែរ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងហាងស្រាក្រឡុក ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ (ផ្លូវអូរដឹមកប់ស្រូវ) ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរស២ក្រុមនេះបានចូលទៅផឹកសុីនៅក្នុងហាងស្រាក្រឡុកខាងលើតាំងពីវេលាយប់ថ្ងៃទី២៤ ខែមករា ដោយភាគីម្ខាងមានគ្នា២នាក់ជិះរថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿង។ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ដូចគ្នាជិះម៉ូតូ១គ្រឿង ហើយពួកនេះបានផឹកសុីរហូតដល់ភ្លឺព្រឹកថ្ងៃទី២៥ ខែមករា ក៏នៅមិនទាន់ឈប់ទៀត។

ព្រោះតែស្រលាញ់ស្រីបម្រើនៅក្នុងហាងស្រាក្រឡុកនោះដូចគ្នា និងបានដណ្ដើមពួកនាងយកមកធ្វើជាស្រីស្នេហ៍រៀងៗខ្លួន ហើយក៏ក្លាយទៅជាទំនាស់យ៉ាងតឹងសសៃកដាក់គ្នា។ តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីឈ្លោះប្រកែកគ្នាមិនយូរប៉ុន្មាន ភាគីទាំងសងខាងក៏បានទាញកាំបិ.ត និងដំបងបញ្ចេញក្បាច់គុនកា.ប់ចា.ក់ និងវា.យគ្នាទៅវិញទៅមកប្រាវ បណ្ដាលរងរបួសទាំងសងខាង ដោយអ្នកខ្លះបែកក្បាលនិងអ្នកខ្លះទៀតរយះដៃ ហូរឈាមកក្លាក់ និងបង្កឲ្យមានការភ្ញាក់ផ្អើលនិងបង្កភាពអនាធិបតេយ្យពេញក្នុងហាង ។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានចេញអន្តរាគមន៍ ហើយត្រូវបានមនុស្ស២ក្រុមនេះសម្លុតនិងគំរា.មកំហែ.ងនគរបាលថែមទៀត ប៉ុន្តែនគរបាលមិនបានខ្លា.ច ឬដកថយឡើយ ហើយក៏បានឃាត់ខ្លួនទាំងសងខាងតែម្ដង។ ប្រភពខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា បុរស២ក្រុមនេះនៅមិនទាន់ត្រូវបាននគរបាលប្រាប់ឲ្យដឹងឈ្មោះនៅឡើយទេ ក្រោយឃាត់ខ្លួននគរបាលក៏បាននាំខ្លួនក្រុមនេះទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកនារីបម្រើការនៅក្នុងហាងស្រាក្រឡុកខាងលើចំនួន៣នាក់ក៏ត្រូវបាននគរបាលហៅទៅសួរនាំផងដែរ ដើម្បីប្រមូលព័ត៌មានពីដើមហេតុនៃជម្លោះឲ្យកាន់តែច្បាស់ថែមទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព