Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានម្នាក់សារភាព បែកធ្លាយបន្តបន្ទាប់​ក្នុង​ផ្ទះមួយកន្លែងកំពុងសាងសង់​

  • បោះពុម្ព

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុងស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយជនសង្ស័យម្នាក់ស្ទាក់គ.ប់កញ្ចក់រថយន្តអ្នកធ្វើដំណើរនៅពេលយប់បង្កជារបួសស្នាមនិងរងការខូចខាតដោយចេតនា ស្ថានទម្ងន់ទោស។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៩និង១៤នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំណុចផ្លូវ៧៨A ក្បែររង្វង់មូលអូរពងមាន់ ស្ថិតក្នុងភូមិអូរពងមាន់២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានអោយដឹងថា នៅយប់កើតហេតុ ជនរងគ្រោះជាតៃកុងរថយន្តV1 ម៉ាកHYUADAI ពាក់ស្លាកលេខ កំពង់ចាម ៣B-៣០៦៣ ឈ្មោះមូល បីរ: ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងកន្សែង ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថ ក្រោយរងគ្រោះដោយការគប់ដុំថ្ម ខណៈកំពុងបើកបរលើដងផ្លូវ។

ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងដឹកនាំដោយលោកវរសេនីយ៍ត្រី សោម សាវី មេបញ្ជាការក្រុង ដោយមានការចូល រួមពីលោកមេភូមិ និងប្រជាការពារ ចុះបង្ក្រាបក្មេងទំនើងបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួន ។ ជនសង្ស័យជាក្មេងទំនើងខាងលើឈ្មោះម៉ែន ពុទ្ធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវឃាត់ខ្លួនជាមួយវត្ថុតាងរួមមាន : ដុំថ្ម០១ដុំមានទម្ងន់២,២គីឡូក្រាម។ តាមចម្លើយរបស់ជនសង្ស័យឈ្មោះម៉ែន ពុទ្ធារិទ្ធ បានសារភាពថា ខ្លួនបានជក់គ្រឿងញៀ.នជាមួយឈ្មោះសាន រ័ត្ន ភេទប្រុស និងឈ្មោះផល្លា ផល្លីន ភេទប្រុស។

ដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀ.ន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការស្ដីទី និងដោយមានការដឹកនាំសម្រប សម្រួលនីតិវិធី ពីលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន (មេភូមិ) ឈានទៅបង្ក្រាបមុខសញ្ញាបក្ខពួកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀ.ន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែម១-ឈ្មោះសាន រ័ត្ន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើពិដានផ្ទះ មានទីលំនៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និង២-ឈ្មោះផល្លា ផល្លីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិស្វាយមាសស្នេហ៍ ឃុំអំពិលតាពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ។

ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរក្នុងទីតាំងផ្ទះដែលជនសង្ស័យកំពុងសាងសង់ នៅក្នុងកាបូបជនសង្ស័យ រកឃើញនិងចាប់យកវត្ថុតាងគ្រឿង ញៀន១កញ្ចប់តូចទម្ងន់០,១៧ក្រាម,ទូរស័ព្ទដៃ២គ្រឿង, លុយ៣៥ម៉ឺនរៀល។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់និងរក្សាទុកក្នុងអង្គភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព