Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅក្នុងស្រុក​សំរោងទង ចាប់បាន ៤នាក់ និងអាគក ២ក្បាល

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មាន់ចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់ទៀត បានរត់គេចខ្លួន ក្រោយប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់។ កម្លាំងនគរបាល ក៏ចាប់បានអាគក ជាមាន់ជល់ ២ក្បាលផងដែរ។

ការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បានឱ្យដឹងថា នៅមុនពេលបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំត្រពាំងគង។ នៅក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះ ប៉ូលិស ឃាត់ខ្លួនអ្នកញៀនល្បែង បានចំនួន ៤នាក់ រួមមាន៖ ទី០១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន) ទី០២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង ២នាក់ រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៤- ឈ្មោះ ជាំង មីនា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ទាំង ៤នាក់ខាងលើ នគរបាល បានដកហូតវត្ថុតាង រួមមាន៖ មាន់ជល់ចំនួន ២ក្បាល សង្វៀនចំនួន០១ ម៉ូតូ ០២គ្រឿង ចង្រ្កាន្តហ្គាស ០១ កន្ធុន០១ ចាន០១ និងលុយរៀល ចំនួន ១១៨ ៦០០រៀល ( ដប់មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយរៀល )។ ក្រុមអ្នកញៀនល្បែងជល់មាន់ និងវត្ថុតាង ត្រូវបាននគរបាលជំនាញ បានសួរនាំ ហើយកសាងសំណុំរឿង ចាត់ការបន្ត តាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព