Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​១៤​ខណ្ឌ ឃាត់ពិនិត្យ​​រថយន្ត​បំពាក់​អំ​ពូ​ល​ភ្លើង​ខុស​បច្ចេកទេស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ កំពុងមានការព្រួយបារម្ភចំពោះរថយន្ត ដែលមិនបានគោរពច្បាប់ចរាចរណ៍ ដោយបំពាក់ភ្លើងបំភ្លឺ កែច្នៃបន្ថែមអំពូលឡាស៊ែរ ឫ LED ប្រើមិនត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេស បញ្ហានេះក៏ជាផ្នែកមួយដែលរួមចំណែកធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ផងដែរ ខណៈប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវជាមួយគ្នាជួបការប្រឈម និងចង់ឲ្យសមត្ថកិច្ចមានចំណាត់ការលើបញ្ហានេះឲ្យមានប្រសិទ្ធភាព ។

ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ច ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការត្រួតពិនិត្យអំពូលភ្លើង ឧបករណ៍ កែច្នៃខុសលក្ខណៈបច្ចេកទេស បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដទៃ ។

លោកស្នងការ បានបញ្ជាក់ច្បាស់ៗថា ក្នុងករណីម្ចាស់យានយន្តមានការបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសបែបនេះ សូមធ្វើការដកចេញជាបន្ទាន់ បើមិនដូច្នោះនោះទេ សមត្ថកិច្ច នឹងចាត់វិធានការដ៏តឹងរឹងដល់ម្ចាស់រថយន្តកែច្នៃ និងជាពិសេសរាល់ម្ចាស់យានយន្តទាំងអស់ ក៏ត្រូវនាំគ្នាពិនិត្យយានយន្តផ្ទាល់ខ្លួន ដែលបំពាក់ឧបករណ៌ខុសបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវដោះចេញឲ្យបានមុនពេល ដែលកម្លាំងសមត្ថកិច្ចអនុវត្តចាត់វិធានការចំពោះការកែច្នៃបំពាក់ខុសបច្ចេកទេសនេះ ។

បើតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញថា រថយន្តស៊េរីទំនើបមួយចំនួន បានបំពាក់អំពូល LED នៅផ្នែកខាងក្រោយរថយន្ត ប៉ុន្តែអំពូលនេះ បានប៉ះពាល់ដល់អ្នកបើកបរពីក្រោយ ស្របទិសគ្នា ដែលចាំងខ្លាំង រហូតមើលផ្លូវមិនឃើញក៏មាន ។ តាមមាត្រា៣០ នៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកកម្ពុជា បានចែងថា ការបំពាក់សួរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវហាមឃាត់ ៕

ដកស្រង់ពី៖កោះសន្តិភាព