Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទបញ្ជាថ្មី! ចាប់ពីពេលនេះតទៅ គ្រប់រាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើស​ធនធានធម្មជាតិ

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងលិខិតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជម្រាបជូនប្រធានមន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។

ក្នុងលិខិត ចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការ របស់ក្រសួងបរិស្ថាន លើកឡើងថា «ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។

ដូចនេះ ក្រសួងសូមធ្វើការក្រើនរំលឹកសាជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវវប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែងជនល្មើស»៕

ដកស្រង់ពី៖កោះសន្តិភាព