Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការ​ខេត្តព្រះវិហារ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ ២​នាក់ ករណី​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ជាង​១​តោន

  • បោះពុម្ព

ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលើជនត្រូវចោទ២នាក់ ទាក់ទងទៅនឹងករណីដឹកជញ្ជូន សមគំនិតដឹកជញ្ជូនគ្រឿងញៀនជាង១តោន ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទាក់ទងទៅនឹងករណីដឹកជញ្ជូន សមគំនិតដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទដូចខាងក្រោម ៖ ១- ឈ្មោះ វ៉ាន់ មឿង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-វៀតណាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ៖ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

២- ឈ្មោះ ម៉ឺន សាក់រាំវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ៖ សមគំនិត ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ក្រោយពីបានស្តាប់ចម្លើយរបស់ជនត្រូវចោទឈ្មោះ វ៉ាន់ មឿន និងឈ្មោះ ម៉ុន សាក់រាំវី ពិនិត្យលើភស្តុតាងគ្រឿងញៀនចំនួន ១០២១.២ (មួយពាន់ម្ភៃមួយក្បៀសពីរ) គីឡូក្រាម រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារបាន សម្រេចឃុំខ្លួនលើជនត្រូវចោទឈ្មោះ រាំន់ មឿង និងឈ្មោះ ម៉ឹន សាក់រាំវី និងបន្តបើកការស៊ើបសួរលើជនត្រូវចោទខាងលើនេះ និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ធដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួនជនត្រូវចោទ ។ សូមរម្លឹកថា ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនជាង១តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។

កម្លាំងអាវុធហត្ថ បានបញ្ជូនវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង ១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀតផងដែរ ។ ក្រុមឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ ទៅប្លុងចោលនៅស្រុកជ័យសែន និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បានកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀត ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយះពន្លាតសមត្ថកិច្ចដែនដីនេះ កម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព