Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​ព្រហ្មទណ្ឌ​តំ​រិ​ត​ស្រាល បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ដែល​លួច​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​ក្រុងភ្នំពេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ដែលបានធ្វើសកម្មភាព លួច និងវាយប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវីធី ។

ជនសង្ស័យ រូបនោះ ត្រូវបាននគរបាលអោយដឹងថា ៖ ១. ឈ្មោះ ជុំ ពិសី ភេទប្រុសអាយុ ២៤ឆ្នាំ ២. ឈ្មោះ សុង ពិសិដ្ឋ ហៅល្វា ភេទប្រុស អាយុ១៨ឆ្នាំ ៣. ឈ្មោះ ស ច័ន្ទកក្កដា ហៅដូច ភេទប្រុស អាយុ២៨ឆ្នាំ ៤. ឈ្មោះ អ៊ឹម សៀវឡុង ភេទប្រុស អាយុ២៥ឆ្នាំ និង៥. ឈ្មោះ កែវ លីនដា ភេទស្រី អាយុ១៨ឆ្នាំ ។

លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ ទាំង៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ នគរបាលនៃ អធិការដ្ឋានខណ្ឌកំបូល ស្រាវជ្រាវឃាត់បានខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០២៤ ពាក់ពន្ធបទល្មើសអំពើលួច និងលួចមានស្ថានទង្ងន់ទោស (លួច និងប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ) ។

លោកវរសេនីយ៍ ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានអោយដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាព ៣ករណី ផ្សេងគ្នា រួមមាន ៖ ករណី ទី១. លួចម៉ូតូម៉ាកហុងដា ឌ្រីម សេរី២០២២មួយគ្រឿង នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាថ្ងៃត្រង់ ទី២៥ ខែមករា ឆ្នាំ២០២៤ ។ ករណី ទី២. ព្រួតគ្នាវាយ និងធាក់ ហើយដកអាវុធខ្លីភ្ជង់ជនរងគ្រោះ ប្លន់យកម៉ូតូ ម៉ាកស្តុបពី ពណ៌ខៀវ មួយគ្រឿង និងទូរសព្ទ១គ្រឿង នៅចំណុចភូមិជ័យជំនះ សង្កាត់ឱឡោកខណ្ឌកំបូល កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។

ករណីទី៣. លួចម៉ូតូម៉ាកហុងដាឌ្រីម ០១គ្រឿង នៅចំណុចផ្ទះជួល ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ នាយការិយាល័យនគរបាលព្រហ្មកំរិតស្រាល បានបន្ថែមថា បន្ទាប់ពីធ្វើសកម្មភាព ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចជំនាញ ក៏បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានដកហូតបានម៉ូតូម៉ាកហុងដា ១គ្រឿង របស់ជនរងគ្រោះ ព្រមទាំងដកហូតបានកន្ត្រៃកាត់ដែក១និង ដង្កាប់ចំនួន១ សម្រាប់ធ្វើសកម្មភាពលួច ផងដែរ។ ក្រោយពីបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង ០៥នាក់ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព