Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទារក​ទើបតែ​កើត​៣​ម៉ោង ជីដូន​យក​ទៅ​ចោល​នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រទះឃើញទារក ទើបតែកើតម្នាក់ ត្រូវគេយកមកទុកចោលនៅច្រាំងទន្លេវ៉ៃគោ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចច្រាំងទន្លេវ៉ៃគោ ខាងលើស្ថិតក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ មានសតិមិនគ្រប់ មានផ្ទៃពោះឆ្លងទន្លេ ខណនោះ ក៏ត្រូវម្តាយដែលមានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប នាំយកទៅមណ្ឌលសុខភាព ឃុំស្វាយរំពារ ដើម្បីសម្រាល ក៏ប៉ុន្តែក្រោយពីគ្រូពេទ្យឆ្មបពិនិត្យមើលទៅ កូនក្នុងផ្ទៃខ្សោយ ក៏បញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ ។ ប្រភពបន្តថា ក្រុមគ្រូពេទ្យឆ្មប ក៏បានជួយសង្គ្រោះ និងបង្កើតបានទារកម្នាក់ ហើយទារកនោះ គ្រូពេទ្យបានថ្លឹងមើលមានទម្ងន់ជាង១គីឡូកន្លះ ទារកមានសុខភាពខ្សោយ ត្រូវការសង្គ្រោះ ក៏ប៉ុន្តែទារក ប្រសូត្របាន០៣ម៉ោង ស្ត្រីត្រូវជាជីដូនរបស់ទារក បានសុំគ្រូពេទ្យយកចៅចេញទៅផ្ទះវិញ ដោយប្រាប់ថា ម្តាយទារក មានសតិមិនល្អ ពិបាកមកថែទាំ ចង់យកទៅព្យាបាលនៅផ្ទះ ក្រុមគ្រូពេទ្យមិនទាន់ចេញលិខិតអនុញ្ញាតឱ្យផង ស្រាប់តែជីដូនបីចៅ ចេញពីមន្ទីរពេទ្យទៅបាត់ ។

ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញទារកម្នាក់ ត្រូវបានគេយកទៅដាក់ចោល នៅច្រាំងទន្លេវ៉ៃគោ បង្កឲ្យមានការភ្ញាក់ផ្អើល ក៏ប្តឹងទៅសមត្ថកិច្ចតែម្តង ។ សមត្ថកិច្ចនគបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាម ក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យកន្លែងកើតហេតុ ហើយពិនិត្យឃើញថា ទារកនោះ បានស្លា.ប់បាត់បង់ជីវិតទៅហើយ ។ ប្រភពបន្តថា ពេលសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ទើបបានដឹងថា ម្តាយទារកជាមនុស្សសតិមិនគ្រប់ មានទីលំនៅឋភូមិកក់ ឃុំស្វាយរំពារស្រុកស្វាយទាប ។ បើតាមស្ត្រីជាជីដូនរបស់ស.ពទារក បានឆ្លើយប្រាប់សមត្ថកិច្ចថា ពេលគាត់នាំកូនស្រី និងចៅ ត្រឡប់ទៅផ្ទះវិញ នៅពេលមកដល់កន្លែងកើតហេតុ គាត់ពិនិត្យឃើញថា ចៅបានស្លា.ប់បាត់បង់ជីវិតទៅហើយ ក៏សម្រេចចិត្តយកស.ពចៅទៅទុកចោលនៅច្រាំទន្លេវ៉ៃគោតែម្តង ។

ក្រោយមកសមត្ថកិច្ច ក៏បានប្រគល់សពទារកនេះ ឲ្យក្រុមគ្រួសារយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហើយបន្តការស៊ើបអង្កេតជាបន្តទៀត ដោយមានមហាជនខ្លះ លើកឡើងថា ទារកទើបតែសម្រាលបាន០៣ម៉ោង ហើយសុខភាពមិនល្អ ខ្សោយ ហេតុអ្វីស្ត្រីជាជីដូន អាចសុំគ្រូពេទ្យ យកកូន និងចៅ ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះ ? ហើយពេលចេញទៅ ទារកនៅរស់រានមានជីវិត ចេញពីរមន្ទីរពេទ្យ បានចម្ងាយ ៣០០ទៅ៤០០ម៉ែត្រសោះ ចៅស្លា.ប់ភ្លាម ដូចជាមិនសមសោះ មហាជនបានលើកឡើងដោយដាក់ការសង្ស័យថា កូនស្រីមានសតិមិនល្អ មានកូនអត់ប្តី ក្រែងគិតខ្លី ពិបាកចិញ្ចឹម ទើបយកទៅដាក់ចោល ហើយដោយអាកាសធាតុត្រជាក់ នៅមាត់ទន្លេ ខ្យល់ត្រជាក់ខ្លាំង ហើយទារកមានសុខភាពខ្សោយផង ទើបបណ្តាលឲ្យស្លា.ប់ បើកុំយកទារកចេញពីមន្ទីរពេទ្យ ហើយទុកចោលនៅច្រាំងទន្លេនោះ ទារកមិនស្លា.ប់ដែរ។ ទោះបីជាយ៉ាងណា ករណីនេះទុកឲ្យសមត្ថកិច្ច បន្តស៊ើបអង្កេតទៀតចុះ ៕

ដកស្រង់ពី៖កោះសន្តិភាព