Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិត​១​ខែមករា​នេះ បង្ក្រាប​ករណី​ល្បែងស៊ីសង ៥៣​ទីតាំង ប​ញ្ចូ​ន​ជនសង្ស័យ ៧២​នាក់ ទៅ​តុលាការ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទែ បានបញ្ជាក់ថា គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំនេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន៥៣ទីតាំង នៅរាជធានី-ខេត្តចំនួន១៥ ។

បើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី៣១ មករានេះថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ ទៅតុលាការ។

ក្នុងចំណោម ២៩ទីតាំង មានល្បែងភ្នាល់តាមអ៊ីនធើណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាបណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ និងល្បែងស៊ីសងផ្សេងៗ តាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន៦៩នាក់។ ចំណែកឯ ការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់មនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធាន ការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការទេ ។

លោកបន្តថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឲ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

ការអនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់ អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕